ក្តីសុខស្រ្តីមេផ្ទះ! អីយ៉ា ពេជ្រ សូលីកា បើកបង្ហាញផ្ទះបាយរបស់ខ្លួនម្តងទៀតហើយ ពូកែរៀបចំទុកដាក់ខ្លាំងណាស់ ទាក់ទាញតែម្តង ដល់ថ្នាក់ហ្វេនៗ ចូលទៅ ខំមិន ថា…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ពិតជាបានស្គាល់តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ដែលសព្វថ្ងៃនេះកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន។ យ៉ាងណាមិញ ក្រៅពីអាជីជាអ្នកចម្រៀង សូលីកា ក៏បានលេចមុខក្នុងការសម្តែងរឿងភាគជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនេះ ពេជ្រ សូលីកា កំពុងតែសាងក្តីសុខ ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយមើលទៅពិតជាពោរពេញភាពកក់ក្តៅ និងមានសុភងម្គលខ្លាំងណាស់ ថែមទាំងមានកូនប្រុសបណ្តូលចិត្ត គឺ ហង្ស អ៊ារី វ៉េនស្តេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូលីកា មិនត្រឹមតែច្រៀងពិរោះ ហើយថែមទាំងជាតារាសម្តែងដ៏ល្អម្នាក់ និង មានរូបសម្រស់ស្អាត់ប៉ុណ្ណោះទេ ហើយថែមទាំងជាមេផ្ទះដ៏ពូកែទៀតផង ចេះធ្វើម្ហូប រៀបចំផ្ទះ ឲ្យមានសណ្ដាប់ធ្លាប់ល្អឥតខ្ចោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ គេបានឃើញអ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីការងាក្នុងផ្ទះ ដោយមានការរៀបចំទុកដា សម្ភារផ្ទះបាយ បានយ៉ាងល្អ គួរឲ្យទាក់ទាញងខ្លាំងណាស់ ថែមទាំងបានភ្ជាប់ពាក្យពីបីម៉ាត់ទៀតថា៖ “បំពេញក្ដីសុខ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឃើញពីការរៀបចំទុកដាក់ ឲ្យមានរបៀបរៀបរាយបែបនេះភ្លាម ដល់ថ្នាក់ហ្វេនៗ ជាច្រើនលាន់មាត់សរសើរ រហូតអ្នកខ្លះ ចូលទៅ ខំមិន ថា៖

“ក្តីសុខស្រ្តីមេផ្ទះ, ស្រលាញ់ការរៀបចំផ្ទះ, ស្រ្តីមេផ្ទះទើបយល់អារម្មណ៍បែបនេះ one day i will …, ញុំមក៏ចូលចិត្តដូចអូនដែរ, ចូលចិត្តខ្លាំង, បងពូកែរៀបចំណាស់ស្អាតណាស់បង, ជាស្រីស្អាត់ហើយជាស្រ្ដីមេផ្ទះដ៏ល្អទៀតល្អខ្លាំងណាស់ប្អូន, សរសើរគាត់ពូកែរៀបចំ, ស្រឡាញ់ការរៀបចំរបស់អាយដល, ផ្ទះបាយដែលស្ត្រីមេផ្ទះប្រាថ្នា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment