រំជួលចិត្តណាស់! ខួបកំណើត ករុណា ពេជ្រ ឆ្នាំនេះ សោះកក្រោះមានតែទឹកភ្នែក ខណៈចំបុណ្យគម្រប់ ៧ ថ្ងៃលោកឪពុក

ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងថ្ងៃខួបកំណើតជារៀងរាល់ឆ្នាំ របស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ទោះបីជាពេលខ្លះមិនបានរៀបចំធំដុំយ៉ាងណាកក៏ក្តី ប៉ុន្តែរូបលោកក៏ត្រូវបានមហាជន និងអ្នកគាំទ្រ មិត្តក្នុង ក្រៅសិល្បៈជាច្រើនបានរៀបចំអបអរដល់លោកយ៉ាងរីករាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃកំណើតឈានចូលវ័យ ៣៨ ឆ្នាំ ពោលគឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នេះ លោក ករុណា ពេជ្រ មិនបានរៀបចំកម្មវិធីរីករាយដូចឆ្នាំមុនៗនោះឡើយ គឺលោកកំពុងតែរៀបចំពិធីបុណ្យគម្រប់ ៧ ថ្ងៃ របស់លោកឪពយក ដែលបានទទួលមរភាពកាលពីពេលកន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាពបែបនេះដែរ បានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មិត្តភក្តិរបស់រូបលោក ករុណា ពេជ្រ ជាច្រើនកាន់តែនឹកអាណិតដល់រូបលោកជាខ្លាំង តែជាមួយគ្នានេះ គ្រប់គ្នាក៏មិនភ្លេចការជូនពរថ្ងៃកំណើតរបស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីការជូនពរថ្ងៃកំណើតនេះដែរ ក៏មានការចូលរួមផ្តល់កម្លាំងចិត្តដល់លោក ករុណា ពេជ្រ និងមានការចូលរួមរំលែកទុក្ខនៃមរណភាពរបស់លោកឪពុកលោកថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោក ករុណា ពេជ្រ ក៏បានភ្ជាប់សារមួយយ៉ាងរំជួលចិត្តប្រាប់ថា៖ “វា មិនមែន ជារឿងចៃដន្យទេ ដែលប៉ា លាចាកលោកចោលកូនថ្ងៃ ត្រូវនឹងថ្ងៃ 14.10.2021 ចំថ្ងៃសីល៌ រួចហើយដល់ថ្ងៃវិញ្ញាណប៉ាដឹងខ្លួន 7 ថ្ងៃ គឺ ចំថ្ងៃ 20.10.2021 ដែលជាថ្ងៃចំ ខួបកំណើតកូននោះ …

ស្រណោះណាស់ ប៉ា … វាជានិស្សយ័ ពីរនាក់ ឪពុកនិងកូនយើង កូនដឹងចិត្តប៉ា ថារឿងនេះមិនមែនជារឿងចៃដន្យទេ… 100ឆ្នាំ ស្ទើរតែគ្មានម្តងផង….ខួបកំណើតកូនឆ្នាំនេះ កូននៅតែម្នាក់ឯង លែងមានប៉ាហៅដូចឆ្នាំមុនៗហើយ ប៉ា….”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment