អីយ៉ា ក្រោយខានឃើញយូរ Skyz កូនប្រុសអ្នកនាង ខាត់ សុឃីម ចូលវ័យ ១៦ ឆ្នាំបាត់ ពេញរូបពេញរាង សង្ហាដល់ហើយ ដល់ថ្នាក់ អ្នកម៉ាក ជូនពរឡើងម៉ាឆ្ងាញ់ថា..

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ជាតារាស្រីម្នាក់ដែលមានភាពល្បីល្បាញជាខ្លាំង ទាំងតន្រ្តីសម័យ និងតន្រ្តីបុរាណខ្មែរ និងត្រូវបានមហាជនទទួលស្គាល់អំពីសមត្ថភាពរបស់នាងអរស់រយៈពេលជាង ២០ ឆ្នាំ មកហើយ។ នាសព្វថ្ងៃនេះតារាស្រីពហុជំនាញខាងលើនេះ ក៏នៅតែមានប្រជាប្រិយភាពខ្លាំងមិនធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនសម្រាប់គ្រួសាររបស់អ្នកនាង ខាត់ សុឃីម វិញទស្សនិកជនប្រាកដជាធ្លាប់បានជ្រាបហើយថា មុននឹងបានសាងគ្រួសារយ៉ាងមានសុភមង្គលដូចសព្វថ្ងៃនេះ កាលពីមុនអ្នកនាងក៏ធ្លាប់ជួបរឿងបែកបាក់ជាមួយគូជីវិត និងបន្សល់បានកូនប្រុសម្នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបច្ចុប្បន្ននេះ កូនប្រុសច្បងម្នាក់នោះរបស់អ្នកនាង ខាត់ សុឃីម ដែលគ្រប់គ្នាស្គាល់ឈ្មោះគេថា Skyz (ស្កាយ) ឥលូវនេះគេក៏ពេញរូបពេញរាង វ័យ១៦ឆ្នាំ មើលទៅពេញកំលោះស្ដូកតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបើនិយាយពីរូបសម្បត្តិរបស់គេ អាចនិយាយបានថា កាន់តែសង្ហាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការតែងខ្លួនក៏ស្អាតៗ មើលទៅពិតជាមានមន្តស្នេហ៍មិនចាញ់អ្នកម្ដាយប៉ុន្មាននោះឡើយ រហូតពេលហ្វេនតារាចម្រៀងជើងចាស់រូបនេះ ឃើញហើយនាំគ្នាពោលសរសើរពីកូនប្រុសនាងជាហូរហែផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើតរបស់ ខាត់ បញ្ញាស្កាយ ហៅថា Skyz ដែលជាកូនប្រុសរបស់អ្នកនាង ក្នុងនោះអ្នកនាង ក៏បានជូនពរកូនប្រុស ឡើងម៉ាឆ្ងាញ់ថា៖ “20/10/2005/20/10/2021.. happy birthday to my sweet Skyz កូនប្រុសម្តាយទើបថ្ងៃមុនសោះ ឥឡូវ អាយុ16ឆ្នាំហើយ កម្លោះហើយ My love

អរគុណដែលកើតជាកូនខ្ញុំ អរគុណដែលមិនដែលធ្វើអោយខ្ញុំពិបាកចិត្ត ជូនពរកូនប្រុសម្តាយមានសុខភាពល្អ នឹងរៀនបានពូកែ ហាម មានសង្សាច្រើន A YOU OK ?”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment