ថាមែនៗ! ទីបំផុត លោកគ្រូ សៀវ សុភល បានចេញមុខធ្វើការ ឡាយផ្ទាល់ ហើយដោយលោកគ្រូ បាននិយាយបញ្ជាក់យ៉ាងច្បាស់ៗ ថា….(មានវីដេអូ)

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ មហាជនជាច្រើនពិតជាបានដឹងខ្លះៗមកហើយ ពីរឿងរ៉ាវអាស្រូវ របស់តារាកំប្លែងអ្នកនាង ខ្ញុង ដែលបានលេចឮដំណឹងជំពាក់បំណុលគេច្រើននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការចេញមុខមកកាន់តុលាការដំបូង ថែមទាំងបានប្រកាសសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារឯណោះ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរដល់អ្នកនាង ខ្ញុង ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវមួយនេះ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោកគ្រូម្នាក់ ឈ្មោះ សៀវ សុផល បានចេញមុខ Live ព្រមទាំងបានភ្ជាប់សារខ្លីមួយទៀតថា៖ “មេគំនិតដែលនាំអោយខ្ញុង ក្លាហាន ហើយដោះបំណយល 572,000$ តែ១ថ្ងៃ ហើយដៃគូរហៅទៅប្រើវិញ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងការ Live ផ្ទាល់នោះ លោកគ្រូបាននិយាយយ៉ាងច្បាស់ៗថា៖ “ខ្ញុំមានមោទនភាព ដែលគំនិតមួយអាចជួយឲ្យម្នាក់ដែលជាប់ គាំងគំនិត តាមធម្មតាមនុស្សមិនមែនគាំងលុយទេ គឺគាំងគំនិត, ទោះបីជាមានព័ត៌មានថា ខ្ញុំអ្នករៀបផែនកានៅពីក្រោយ ខ្ញុង ក៏ដោយ វាមិនមែនជារៀបផែនការទេ បើយើងនិយាយអាក្រក់គឺថារៀបផែនការ ការពិតមែនទេ ខ្ញុំជួយប្រឹក្សាយោបល់ឲ្យ ខ្ញុង ជាមួយ កៃដរ ប្តីរបស់ ខ្ញុង ហ្នឹង

តាមពិតលុយគឺជាគំនិតទេ តែបើយើងជំពាក់លុយគេច្រើន ហើយជំពាក់បំណុលអាក្រក់ មានន័យថា គំនិតរបស់យើងមិនទាន់ត្រូវទេ យើងត្រូវប្តូរការគិតឡើងវិញ កុំដូរសកម្មភាព ខ្ញុំជឿជាក់ថា ខ្ញុង គិតចាយខ្ចោះខ្ជាយ ចាយលុយខុស ប៉ុន្តែខ្ញុំមើលរបាយការណ៍គាត់ទៅ គឺគាត់បង់តែការប្រាក់ទេ គាត់ភ័យខ្លាច មានអ្នកគំរាមទៅឡាយផ្ទះគាត់ នាំអ្នកទូរទស្សន៍ទៅឡាយផ្ទះគាត់ ហើយខាងចិនហ្នឹងផុស ក្នុងហ្វេស៊ុកគាត់ ហើយខាងតារាៗដូចគ្នាផុសពីគាត់ជំពាក់លុយតុងទីន….”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment