ក្តៅៗ! បន្ទាប់ពីដើរចេញពិកម្មវិធី ពេញចិត្តឫអត់ ស្រាប់តែកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះសារដ៏ចាក់ដោតមួយឃ្លាថា…

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាសុភមង្គលនឹងសេចក្ដីស្រលាញ់ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សស្រីគ្រប់ៗរូប ហើយនាងតែងតែប្រាថ្នាចង់បានការស្រលាញ់ពីសំណាក់ដៃគូរបស់ខ្លួន បូករួមជាមួយការរស់នៅមានការយល់ចិត្ដ ថ្នាុក់ថ្នមមើលថែរូបនាង និងធ្វើឲ្យរូបនាងសើចច្រើនជាងទឹកភ្នែក ហើយផ្ដល់តម្លៃឲ្យរូបនាងរួចកាន់ដៃនាងអស់មួយជីវិតនោះ គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្សស្រី។ដោយឡែក កាលពីរសៀលថ្ងៃមិញនេះ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ ពីធីការិនីដ៏ល្បីឈ្មោះ និងកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់មហាជន មិនថាក្នុងប្រទេស ឬក្រៅប្រទេស

អំពីភាពបុិនប្រសប់ និងភាពក្រមិចក្រមើម ដែលធ្វើឲ្យមហាជនសើចមិនចេះរីងស្ងួត នោះគឺ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះសារមួយឃ្លា ជូនទៅកាន់មិត្ដៗនារី ដែលមានខ្លឹមសារយ៉ាងចាក់ដោតថា៖“ចូរកុំសោកស្តាយចំពោះការបែកបាក់ ព្រោះគ្មានអ្នកណាចង់ជួបការបែកបាក់នោះទេ មនុស្សស្រលាញ់គ្នាផ្តើមចេញពីមនុស្សពីរនាក់ ការស្រលាញ់យកចិត្តទុកដាក់គឺរវាងមនុស្ស២នាក់ដូចគ្នា បើការយកចិត្តទុកដាក់ការស្រលាញ់តែម្ខាង សួរថាជាការស្រលាញ់រវាងមនុស្ស២ដែរទេ? ហើយបើសិនជាអ្នកនៅចំនុចមួយ ដែលមានតែអ្នក៖គិតពីគេ (តែម្ខាង)

ខ្វាយខ្វល់ពីគេ (តែម្ខាង) យកចិត្តទុកដាក់ពីគេ (តែម្ខាង) បារម្ភពីគេ (តែម្ខាង) ចូរអ្នកកុំរស់នៅបែបនេះទៀតអី ព្រោះស្នេហាបែបនេះមិនយូរមិនឆាប់ក៏គង់តែបែក។ ហើយបើទោះរស់នៅក៏មិនមានសេចក្តីសុខដែរ សំនួរពិសេសដែលអ្នកត្រូវឧស្សាហ៏សួរខ្លួនឯងរាល់ថ្ងៃថា ពេលអ្នកនៅមួយគេ សប្បាយច្រើនរឺក៏ទុក្ខច្រើន នោះអ្នកហ្នឹងដឹងចំលើយ (បើសិនទុក្ខច្រើនកុំបន្តទៀតអី វាកាន់តែឈឺចាប់ ឈឺចាប់ពេលខ្លីប្រសើរជាងចំណាយពេលវេលា ទៅមុខមិនរួច) កុំបារម្ភខ្លាចគេសើចយំអ្នក ព្រោះពេលអ្នកជួបទុក្ខមានបញ្ហាក៏មិនដែលឃើញវត្តមានអ្នកសើចយំហ្នឹងមកជួយអ្នកដែរ”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment