រំជួលចិត្តណាស់! Koo Tee ហៅថា (Pancake) បានទម្លាយរឿងមួយទាំងទឹកភ្នែក ដោយសាររឿងលុយ បានធ្វើទង្វើនេះ ដាក់ម្តាយបង្កើតខ្លួន…(មានវីដេអូ)

បរទេស៖ ជឿជាក់ថាប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងថៃ ច្បាស់ណាស់ពិតជាបានស្គាល់ពុំខានតារាកំប្លែងដ៏មានប្រជាប្រិយភាពលោក Koo Tee Aramboy ដែលជាទូទៅគេតែងស្គាល់រូបលោកថា Pancake ដែលជាតួអង្គសម្តែងរឿង «ខ្មោ ចត្រឡោ កបែ ក»។ ជាមួយស្នាដៃ ទេពកោលស្យនាំចំណីអារម្មណ៍មហាជនឲ្យបានសើចសប្បាយ Koo Tee តែងទទួលបានការគាំទ្រជាច្រើនមិនថាក្នុងស្រុក ឬក្រៅសុកនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញ ក៏ពុំសូវជារស់នៅលើគំនរទ្រព្យស្តុកស្តម្ភប៉ុន្មានដែរ ពោលលោកមានជីវភាពសមរម្យល្មប៉ុណ្ណោះ។ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ តារមយៈបទសម្ភាសន៍កម្សាន្តមួយ តារាប្រុស Koo Tee បានចេញមកបើទម្លាយពីខ្សែជីវិតរបស់ខ្លួន ខណៈដែលបានធ្លាប់ឆ្លងជំងឺកូវីដ ១៩ កាលពីពេលកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងចំពោះតារាប្រុសរូបនោះ គឺរូបលោកបានទម្លាយទាំងទឹកភ្នែកថា ធ្លាប់មានជ ម្លោះ ជាមួយម្តាយបង្កើតរបស់ខ្លួនដោយសារតែរឿងលុយកាក់ ដែលជាវិប្បដិសារីមួយបានធ្វើឲ្យលោកចងចាំរហូតរយៈពេលមួយឆ្នាំពេញ តារាប្រុស Koo Tee មិនស្តីរកម្តាយ និងត្រឡប់ចូលផ្ទះវិញឡើយ ថែមទាំពោលពាក្យថា ទោះបីជាម្តាយលោកស្លា ប់ ក៏ពុំទៅដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមចមដែលមានជ ម្លោះ នោះ តារាប្រុសរូបនេះបាននិយាយថា មកពីម្តាយរបស់លោកតែងតែសុំលុយ និងជឿតាមសម្តីបងប្រុស ហើយកើតក្តីមិនជាសូវពេញចិត្តលោកទាំងដែលលោកបានខិតខំជួយគ្រួសារខ្លាំងទៅហើយ តែយ៉ាងណារឿងរ៉ាវមួយនេះក៏បានចប់ទៅវិញ ខណៈដែលជ ម្លោះជាមួយម្តាយនេះហើយ ជីវិតធ្លា ក់ដុនដាប និង មានរឿងមិនចេះចង់សម្រាប់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបានយល់ឃើញបែបនេះ តារាប្រុសរូបនេះ ក៏បានសុំខមាលទោស និង បានវិលត្រឡប់ក្លាយជាកូនល្អរហូតបាត់មុខម្តាយមិនបាន សូម្បីពេលដឹងថាខ្លួនកើតជំងឺកូវីដ១៩ ភ្លាម អារម្មណ៍លោកគឺគិតដល់ម្តាយមុនគេបង្អស់។ ជាមួយការរៀបរាប់ពីជីវិតនេះ ពិតជាធ្វើឲ្យពិធីករ និង មហាជនជាច្រើនកើតក្តីរំជួលចិត្តគ្រប់គ្នាចំពោះការដឹងគុណរបស់តារាប្រុស Koo Tee ចំពោះអ្នកម្តាយ៕

Related posts

Leave a Comment