ពិតជាគំរូល្អណាស់! ក្រោយចប់ការប្រកួត កម្ពុជា 0-១ បានរ៉ែន អ្នកទស្សនាមួយចំនួន នំាគ្នាដើរប្រមូលសំរាមគ្មានសល់, ជួយស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់មួយបានទេ (មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវការប្រកួតដ៏កក្រើកមួយ កាលពីម្សិលមិញ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន ក្នុង ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅ ពហុកីឡដ្ឋានជាតិ ព្រមទាំងមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ដល់ទៅ ជាង ៥មុឺន នាក់ ឯណោះ។

ទាំងនៅ តង់ទី១ និង តង់ទី២ ក្រុមគោព្រៃកម្ពុជាយើង ពិតជាលេងស៊ីចង្វាក់គ្នាល្អណាស់ សឹងតែធ្វើឲ្យអ្នកគាំទ្រ នឹកស្មានមិនដល់ ថាក្រុមកម្ពុជារីកចម្រើនខ្លាំងលឿនបែបនេះសោះ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយស្ទើរមិនជាប់កៅអី។ មួយវិញទៀត ក្រុមកម្ពុជា ក៏មានឱកាសដាក់សម្ពាធទៅលើគូប្រកួតជាច្រើនដងផងដែរ ព្រមជាមួយសម្លេងហ៊ោរយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ តែគួរឲ្យសោកស្តាយ ចប់ការប្រកួត កម្ពុជា ចាញ់ បារ៉ែន ដោយលទ្ធផល ០ ទល់និង ១។

ទោះជាលទ្ធផលបែបណាក៏ដោយ គេក៏បានឃើញអ្នកចូលរួមទស្សនាមានការទទួលខុសត្រូវខ្ពស់ផងដែរ ដោយបានចូលរួមប្រមូលសំរាមរៀងៗខ្លួន។ ក្នុងនោះ គេក៏បានឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Kodomo បានបង្ហាញអារម្មណ៍មួយចេញមកថា “ការទទួលខុសត្រូវរឿងសំរាមរបស់យុវជននៅពេលនេះ គឺល្អមែនទែន ។ គាត់យកមកហើយ គាត់កាន់ទៅវិញវាជាល្អប្រសើរបំផុត ស្តាតស្អាតទៀតហើយ សូមអរគុណអ្នកទាំងអស់គ្នា”៕

Related posts

Leave a Comment