ចូលរួមអបអរសាទរ! ទីបំផុត លោក សុវណ្ណ រិទ្ធី និងភរិយា ចូលរោងការថ្ងៃនេះហើយពិតជាស្រស់ស្អាតខ្លាំងណាស់(មានវីដេអូ)

ហ្វេសប៊ុក៖ គួរំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ កន្លងផុតទៅថ្មីៗមកនេះ​ មហាជនភាគច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាពីឃើញលោក សុវណ្ណ រិទ្ធី បានធ្វើការLiveវីដេអូមួយ ក្នុងខណៈពេលថតរូប Pre Wedding ជាមួយភរិយារបស់ខ្លួន មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

ចំណែកឯនៅមនុនេះបន្តិច នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ គេប្រទះឃើញពិធីសូត្រមន្ត សិរីមង្គល ក្នុងថ្ងៃមង្គលការ របស់លោក សុវណ្ណ រិទ្ធី បានចាប់ផ្តើមហើយ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបទៅដោយភាពសប្បាយរីករាយជាខ្លាំង។

កាន់តែពិសេសថែមទៀតនោះ ក៏មានការបង្ហោះសារជូនពរលោក សុវណ្ណ រិទ្ធី និងភរិយា តាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនបានបង្ហើបអារម្មណ៍រំភើបជំនួស អ្នកទាំងពីរ ហើយព្រមទាំងបង្ហោះសារជូនពរអ្នកទាំងពីរយ៉ាងច្រើន សឹងតែមិនគួរឲ្យជឿរ។ ប្រិយមិត្តចង់ដឹងកាន់តច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment