នៅចាំតួអង្គនេះបានទេ? ក្រោយបាត់មុខរយៈពេលយូរ តួ ស៊ីមិន ក្នុងរឿង F4 ធ្លាក់ខ្លួនដុនដាបបែបនេះសោះ ស្ទើរតែមិនគួរឲ្យជឿ

បរទេស៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្នីៗនេះ យោងតាមរយៈសារព័ត៌មានក្រៅស្រុក ETtoday បានចេញផ្សាយថា តារាសម្តែង Ken Chu ដែលប្រិយមិត្តកម្ពុជាភាគច្រើន ពិតបានស្គាល់ច្បាស់ថាជាតួអង្គ ស៊ីមិន ប្រចាំរឿង F4 នោះ កំពុងមានបញ្ហាជួបការលំបាកខ្លាំងក្នុងជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារព័ត៌មានខាងលើនេះ បានឲ្យដឹងដែរថា Ken Chu កំពុងគ្មានការធ្វើរយៈពេលជាង ១ ឆ្នាំហើយ។ ចំពោះមុខជំនួញវិនិយោគរបស់លោកវិញ ក៏រងការខាតបង់ថែមទៀត។ ដើម្បីទទួលបានប្រាក់កម្រៃបន្តិចប្តួច បច្ចុប្បន្ននេះ រូបលោកទទួលផ្សព្វផ្សាយពានិជ្ជកម្មឲ្យក្រុមហ៊ុនផលិតផលតូចតាចផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីរបស់តួប្រុសរឿង F4 រូបនេះបានទម្លាយប្រាប់ថា៖ “គ្មានទីផ្សារក្រុមហ៊ុនណាក្នុងប្រទេសចិន ឬ តៃវ៉ាន់ទាក់ទងមកខ្ញុំទៅធ្វើការឡើយ។ ខ្ញុំបានត្រឹមអង្គុយស្ពៃនៅផ្ទះ លេងហ្គេមកម្ចាត់ភាពអផ្សុកច្រើនខែមកហើយ ហើយពេលណាសំណាងទៅ ក៏មានក្រុមហ៊ុនល្បីទាក់ទងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីមុន កម្រៃទាបបំផុតដែលខ្ញុំទទួលបានគឺ ៣ ពាន់ដុល្លារ ប៉ុន្តែឥលូវនេះគឺខុសគ្នាឆ្ងាយណាស់។ បើខ្ញុំចង់រកលុយពេលនេះ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំមិនដូចពីមុននោះឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២ កន្លទៅ Ken Chu ធ្លាប់បានទម្លាយថា លោកមានបញ្ហាសុខភាពហៅថា fibromyalgia ដែលបណ្តាលឲ្យលោកមានជំងឺស្រ្តេសធ្ងន់ធ្ងរ។ ដោយសារបញ្ហាជំងឺផង បូករួមសម្ពាធផ្នែកហិរញ្ញវត្ថុផង ទើបធ្វើឲ្យរូបលោក និង ភរិយា មិនទានមានកូនជាចំណងដៃនៅឡើយទេ៕

Related posts

Leave a Comment