សូមកោតសរសើរ ដល់លោក នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានជួយយកអាសារអ្នករើសអេតចាយម្នាក់ ដែលគាត់វិលមុខធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យរបួសជើង..(មានវីដេអូ)

ហ្វេសប៊ុក៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មហាជនជាច្រើនមានកោតសរសើរដល់លោក នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ម្នាក់ដែលមានទឹកចិត្តដ៏ល្អ ចេះជួយយកអាសារ អ្នករើសអេតចាយម្នាក់ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងជូនថវិកាទៀតផង។

ហើយក្នុងនោះដែល ម្ចាស់ហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Sokun Makara ក៏បានធ្វើការបញ្ជាក់បន្ថែមទៀតដែលថា៖“នេះជាសកម្មភាព គួរអោយសរសើររបស់លោក នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដែលបានជួយយកអាសារ អ៊ុំស្រី ជាអ្នករើសអេតចាយ ហើយវិលមុខធ្លាក់ពីលើម៉ូតូ បណ្តាលអោយរបួសជើង។ ក្នុងនោះដែរ លោកនាយប៉ុស្តិ៍ ក៏បានជួយជាថវិកា បន្តិចបន្តួចសំរាប់គាត់”៕

Related posts

Leave a Comment