នៅចាំបានរូបគាត់បាទេ? នេះជាតារាចម្រៀង សុខ ស៊ីន ណារ៉ា តារាចម្រៀងផលិតកម្ម KH ឥឡូវផ្លាស់ប្តូរអាជីពនិងសម្រស់ទាំងស្រុងតែម្តង…

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជានៅចាំបាន តារាចម្រៀងប្រចាំផលិតកម្ម KH Promotion មួយរូបគឺលោក សុខ ស៊ីណារ៉ា ដែលជាតារាចម្រៀងជំនាន់អ្នកនាង សុខ ស្រីនាង លោក ស៊ី សុវត្ថិ និង កញ្ញា សុខ ពិសី ជាដើម នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ ស៊ីនណារ៉ា គឺជាតារាចម្រៀងប្រចាំផលិតកម្ម KH Promotion កាលពីអំឡុង ១០ ឆ្នាំ មុន ដោយរូបលោកបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនក៏ព្រោះតែទឹកដមសំឡេងស្រទន់ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបសង្ហារាងខ្ពស់ស្រឡះរបស់លោកផងដែរ កាលនោះលោក សុខ ស៊ីនណារ៉ា ភាគច្រើនតែងចេញបទចម្រៀងទាល និង ឆ្លងឆ្លើយរួមគ្នានឹងអ្នកនាង សុខ ស្រីនាង ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីខាងផលិតកម្ម KH Promotion បានបិទ រូបលោក សុខ ស៊ីនណារ៉ា ក៏បានបញ្ជាប់លើអាជីពសិល្បៈដូចគ្នាដោយកាលនោះគេចាំបានថាស្របពេលជាតារាចម្រៀង លោកក៏មានហាងលក់ស្បែងជើងផ្ទាល់ខ្លួននៅផ្សារបឹងកេងកងផងដែរ ហើយបច្ចុប្បន្នលោកក៏នៅតែបន្តលើអាជីពលក់ស្បែកជើងនេះដូចដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ លោក សុខ ស៊ីនណារ៉ា បានដាច់ផឹងពីសិល្បៈហើយ ព្រមទាំងបានរៀបការទទួលបានកូនប្រុសភ្លោះជាចំណងដៃហើយដែរ។ ដោយឡែកបើក្រឡេកទៅមើលរូបសម្រស់របស់អតីតតារាចម្រៀង និង ជាស្វាមី លោកប៉ាកូនភ្លោះ ២ នាក់ នោះ លោក សុខ ស៊ីនណារ៉ា នៅតែស្រស់សង្ហា ហើយកាន់តែក្មេងជាងមុនទៀត៕

Related posts

Leave a Comment