រំភើបខ្លាំងណាស់! ប្រជាពលរដ្ឋ ៥២គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះអស់ កាលពីពេលកន្លងទៅ ពេលនេះទទួលបានផ្ទះថ្មីហើយ

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គេបានប្រទឃើញ ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមក្នុង ពិធីប្រគល់ផ្ទុះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយសារតែ អគ្គិភ័យ ឆេះអស់កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ កន្លងមកនេះ។ ក្នុងនោះដែរ ឯឧត្តមក ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា៖

“រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី១៣ ធ្នូ ២០១៩ ចូលរួមក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្ទះរបស់ប្រជាពលរដ្ឋទាំង៥២គ្រួសារ ត្រូវបានអគ្គិភ័យឆេះអស់កាលពីថ្ងៃទី ១៧ មិនា ២០១៩ កន្លងទៅនេះ។ ដោយមានការឧបត្ថមគាំទ្រពីសម្តេចតេជោ ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សប្បុរសជន សាលារាជធានី អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ យើងបានរួមគ្នាកសាងលំនៅដ្ឋានថ្មីជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ៥២គ្រួសារ ដែលត្រូវធ្វើពិធីប្រគល់នាថ្ងៃនេះ។”៕

Related posts

Leave a Comment