ភ្នំពេញ ៖ អន្ទិតកក្កដា មហាជនប្រាកដជាជ្រាបច្បាស់រួចហើយថា លោកទទួលបានប្រជាប្រិយភាពតាំងតែពីនៅបួសជាសង្ឃម្ល៉េះ។អន្ទិត កក្តដា សុភ័ណ្ឌ តែងតែធ្វើការបង្ហោះពីការងារមនុស្សធម៌ចំពោះអ្នកក្រខ្សត់ កុមារកំព្រា ចាស់ជរា ជនអនាថា ដែលធ្វើឲ្យមហាជនជាច្រើនមានការស្រលាញ់ចូលចិត្តជាខ្លាំង។ តែក៏មានមហាជនខ្លះមិនមានការពេញចិត្តផងដែរ ដោយគិតថាទង្វើខាងលើគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ពេជ្រ ស៊ូលី បានចេញមុខទម្លាយនូវរឿងរ៉ាវជាច្រើនរបស់អន្ទិត កក្កដា សុភ័ណ្ឌ រហូតធ្វើឲ្យមហាជនខ្លះពេញចិត្ត និងមហាជនខ្លះទៀតមិនពេញចិត្ត។
ជាមួយគ្នានេះដែរ រឿងរ៉ាវខាងលើ នៅមិនទាន់ចប់នៅឡើយទេ ដោយកាលពីម្សិលមិញនេះ ពេជ្រ ស៊ូលី បានធ្វើការឡាយវីដេអូនិយាយបកស្រាយនូវចំណុចមួយចំនួន ហើយនាងបានយំស្រែក និងខកចិត្តចំពោះអ្នកខមមិនថាឲ្យនាងមួយចំនួនផងដែរ។
ទន្ទឹមនឹងនោះដែរ ខណៈនាងព្យាយាមបកកកាយរឿងអន្ទិតកក្កដានោះ ឃើញដូចនេះ ភ្លាមៗ លោក តាន់ គឹមសួរ ក៏បានបង្ហោះសារមួយថា «ខ្ញុំមិនប្រតិកម្ម មិនបានន័យថាខ្ញុំមិនខ្វល់ជាមួយរឿងនេះទេ ម្នាក់ៗឆាតមកខ្ញុំ ថាឲ្យខ្ញុំ ម៉េចអត់មើលប្អូនខ្លះទេអី? ក្មេងបិសាច ជ្រេញឫកនាងល្អិតហ្នឹងណាស់ និងភាសាអសុរោះមួយចំនួនទៀត។ ខ្ញុំមិនមាត់ខ្ញុំមិនតប សូម្បីតែឆាតទៅនាង ក៏ខ្ញុំមិនឆាតទៅដែរ ព្រោះកំឡុងនេះ ខ្ញុំកំពុងចាំមើលថា តើរឿងនេះ នឹងទៅជាយ៉ាងណាទៀត។
ក្នុងសារខាងលើ លោក តាន់ គឹមសួរ បន្តថា ខ្ញុំមិនកាន់ជើងនាងទេ នាងពិតជាបញ្ចេញអាកប្បកិរិយា និងពាក្យសម្តីលើសបន្តិចមែន ហាក់ដូចជាមានគំនុំជាមួយគ្នាតាំងពីពេលណាមក (នេះជាចំណុចដែលបងប្អូនមិនពេញចិត្តខ្លាំង)។ តែទោះជាយ៉ាងណាក៏ដោយ អាចទេ គ្រាន់តែចាត់ទុកថានាងជាក្មេងស្រីម្នាក់ដែលនៅក្មេងខ្ចី ឆេវឆាវ ហើយធ្វើការណែនាំនាងដោយធម៌ត្រជាក់បំផុត នៅពេលដែលយើងមិនទាន់ដឹងច្បាស់ថា ការពិតយ៉ាងណា? ចាំបាច់អីទាល់តែត្រូវប្រើភាសាធ្ងន់ៗ ដើម្បីបំបាក់ទឹកចិត្តរបស់នាង? មានឆ្ងល់ទេថា ហេតុអ្វីបានជានាងធ្វើបែបនេះ ទាំងនាងមិនដែលមានទំនាក់ទំនងអ្វីទាល់តែសោះជាមួយប្អូនប្រុសម្នាក់នោះ?
លោក តាន់ គឹមសួរ បានបន្តសំណេរ និងបញ្ជាក់ទៀតថា ចំពោះខ្ញុំ គឺកំពុងតែឆ្ងល់ខ្លាំង ហើយក៏កំពុងតែចាំការបកស្រាយពីប្អូនប្រុសម្នាក់នោះផងដែរ ដូចនេះហើយបានជាខ្ញុំមិនទាន់អាចបញ្ចេញមតិយោបល់អ្វីទាំងអស់។ បើនេះជាការពិតដូចអ្វីដែលនាងបានលើកឡើងមែន ខ្ញុំគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមកម្ចាត់មេរោគក្នុងសង្គមនេះ។»៕
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម ដើម្បីឲ្យកាន់តែច្បាស់ ៖
ហេតុអ្វីមិនស្ដាប់ពាក្យពិត😪🙏🏻
Posted by PichSourly on Thursday, August 29, 2019