អីយ៉ា វីរៈ និច្ច បង្អួតអំណោយធំ ខណៈកំពុងសាងសង់ ដែលអនាគតស្វាមីទិញជូន កប់សារីណាស់

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង បានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងមួយរយៈចុងក្រោយមកនេះ ចាប់តាំងពីប្រកាស់ដំណឹងភ្ជាប់ពាក្យរួចមក តារាចម្រៀងវ័យក្មេង វីរៈ និច្ច និង គូដណ្តឹងរូបសង្ហារប់សនាង មមាញឹកខ្លាំងក្នុងការថតរូប Pree-Wedding សម្រាប់ត្រៀមខ្លួនធ្វើជាកូនកំលោះ កូនក្រមុំមុនថ្ងៃពិសេសរបស់ពួកគេមកដល់ ដោយតារាចម្រៀងស្រីរូបនេះ បានទម្លាយរូបថតផ្អែមល្ហែមមុនរៀបការជាច្រើនហូរហែតាមរយៈគណនីហ្វេសប៊ុក និនង អ៊ីនស្ត្រាក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលកំពុងរាប់ថយក្រោយរង់ចាំថ្ងៃពិសេសរបស់ខ្លួន តារាចម្រៀប វីរៈ និច នឹងស្លៀកឈុតកូនក្រមុំកាន់ដៃគូស្នេហ៍ចូលរោងការ ផ្លាស់ប្តូរពីឈ្មោះកញ្ញាក្លាយទៅជាអ្នកនាងនោះ តារាស្រីរូបនេះ ស្រាប់តែបង្ហាញអំណោយផ្ទះកំពុងសាងសង់តាមរយៈ IG Story ដែលក្នុងនោះ នាងបានបញ្ជាក់ថា ជាកាដូរៀបការដែលទទួលបានពីអនាគតស្វាមីសំណព្វចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ វីរៈ និច បានបង្ហាញទិដ្ឋភាពផ្ទះកំពុងតែសាងសង់នៅឡើយ រួមនិយាយប្រាប់បន្ថែមទៀតថា៖ “Thanks u huni for married gift”។ ដែលបកប្រែថា “អរគុណបងសម្លាប់សម្រាប់កាដូរៀបការ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment