អាយដល ប្រែហើយ! មើលសឹងតែមិនស្គាល់ ក្រោយឃោះ ផន ស្រីខួច តុបតែងខ្លួនបែបនេះ ឡើងដូចនារីអុឺរ៉ុប

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រី ផន ស្រីខួច ដែលជាតារាចម្រៀងស្រីដែលមានឈ្មោះបោះសំឡេងល្បីល្បាញមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ដែលពេលកន្លងមក នាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន តារមយៈការបកស្រាយគ្រប់ប្រភេទបទចម្រៀង បែបប្រជាប្រិយខ្មែរដូចជា កន្រ្ទឹម រាំវង់ជាដើម គឺតារាស្រីរូបនេះអាចច្រៀងបានយ៉ាងពិរោះរណ្តំតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយចាប់តាំងពីផ្លាសប្តូរទ្រនំពីផលិតកម្ម Rock មកកាន់ផលិតកម្មរស្មីហង្សមាស ផន ស្រីខួច បានផ្លាស់ប្តូរស្ទើរ ឡើង៣៦០ដឺក្រ ទាំងរបត់សម្លេង ការតុបតែងខ្លួនការលេងស្ទាយ៍ប្លែកៗ និងការលេងម៉ូតសម្លៀកបំពាក់ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នេះបើតាមការមើលឃើញ តាមរយៈការប្រគុំតន្រ្តីនានា កន្លងមកគេតែងឃើញតារាស្រីរូបនេះមានការតុបតែងខ្លួនសុភាពៗ ធម្មតាទេ ប៉ុន្តែមួយរយៈចុងក្រោយមកនេះ ផន ស្រីខួច បានប្រែខ្លួនបង្កើតក្បាច់រាំ និងការតុបតែងខ្លួនស្រស់ស្អាត ប្លែកៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មិៗមកនេះ រូបនាងបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គម Instagram ដែលជាការផាត់មុខលេងស្ទីលបែបកា ច ថែមជាមួយនឹងស្ទាយ៍សក់រួញអង្គាញ់បែបអ៉ឺរ៉ុប យ៉ាងប្លែកភ្នែកណាស់ ធ្វើឲ្យហ្វេនៗមើលសឹងមិនស្គាល់ ព្រោះនៅពេលដែលនាងបានតុបតែងខ្លួនបែបនេះ មើលទៅស្អាតមិនចាញ់តារាបរទេសប៉ុន្មាននោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment