តារាកំប្លែង Live និយាយរៀបរាប់ទាំងទឹកភ្នែក ទទួលស្គាល់រឿងជំពាក់លុយ ៣ ម៉ឺនដុល្លារព្រោះរឿងមួយនេះ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នាម្សិលមិញនេះ គេបានឃើញគណនីហ្វេសប៊ុកមួយមានឈ្មោះថា «អឹម វុត្ថាត» បានប្រកាសនៅលើគណនីផ្ទាល់ខ្លួនក្តែងៗថា តារាកំប្លែង ខ្ញុង បានជំពាក់លុយចំនួន ៣ ម៉ឺនដុល្លារមិនទាន់សង ដោយលោកបានទុកឱកាសនាងច្រើនលើកច្រើនសាហើយតែ ខ្ញុង នៅតែគ្មានឆន្ទៈគ្មានដំណោះស្រាយក្នុងការដោះស្រាយរឿងលុយដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះរួចមក ស្រាប់នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ ស្រាប់តែតារាកំប្លែង ខ្ញុង បានធ្វើការឡាយវីដេអូ ទទួលស្គាល់ថានាងពិតជាបានជំពាក់លុយគេមែន ព្រោះតែនាងទ័លខ្លាំងក្នុងការរកស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលទទួលស្គាល់នូវរឿងជំពាក់បំណុល ខ្ញុង រៀបរាប់ទាំងទឹកភ្នែករលីងរលាងថា រាល់ថ្ងៃនាងខំប្រឹងរកស៊ី Live លក់ប្រហុក លក់ផ្អក ដើម្បីសងបំណុលគេ នាងមិនបានរត់ទៅណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ខ្ញុង ក៏បានយំត្អូញត្អែរ តូចចិត្តតូចថ្លើមយ៉ាងខ្លាំងចំពោះអ្នកលេងហ្វេសប៊ុកមួយចំនួនដែលនាំគ្នាខំមិនជេ រឪពុកម្តាយ ប្តី និង កូនៗរបស់នាង ដោយ ខ្ញុង លើកឡើងថា នោះជាបញ្ហារបស់នាងសូមកុំអូសគ្រួសាររបស់នាងមកពាក់ពា័ន្ធ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment