ពុទ្ធោអើយ លាក់កូនមិនឲ្យដឹងទេ ពេលគ្នាដឹងយំ អត់ញុំាបាយទេកូនអើយកូន ក្រោយឃើញរូបថតម្តាយភ្លាម ស្រែកយំកាន់តែខ្លាំង ឃើញហើយ ពិតជាសង្វេគណាស់…(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះអបអរសាទរ ទទួលសមាជិកថ្មីក្នុងគ្រួសារ ជាកូនប្រុសទី២របស់ ប្អូនប្រុសបង្កើតទី៦ របស់រូបនាង គឺ ខាត់ យ៉ៃ និងអ្នកស្រី លឹម ស្រីណែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអកុសល ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃសោះ បើគិតមកដល់យប់ម៉ោង ២០និង៣០នាទី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ ស្រាប់តែទទួលដំណឹងមួយដ៏សែនក្រៀមក្រំរបស់ ប្អូនថ្លៃស្រីរបស់ តារាចម្រៀងជើងចាស់រូបនេះ ដែលត្រូវបានបញ្ជាក់ថា ស្លាប់ព្រោះកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈអ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា៖ “ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆ-ក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា” ។ អ្នកនាង ខាត់ សុឃីម បន្តទៀតថា៖ “ខ្ញុំកាន់ទុក្ខ ប្អូនថ្លៃស្រីរបស់ខ្ញុំ ប្រពន្ធ ខាត់យ៉ៃ (គាត់ កើត កូវិត ១៩) សូមប្អូន ទៅអោយបានសុខ ណា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ លោក Khat Yay នៅស្រណោះប្រពន្ធខ្លាំងពេក បានត្រឹមបង្ហោះសារទាំងក្តុកក្តួលក្នុងចិត្ត ថា៖ “ក្រោកឡើងវិញបានទេ កូនយើងទាំងពីររងចាំអូននៅមើលថែ ហេតុអ្វីអូនដា ច់ចិត្តទៅចោលបងចឹង អូនបានសន្យាថា នៅក្បែរបង និង កូនរហូត ហេតុអ្វីអូនទៅទាំងមិនលាបែបនេះ ហើយថ្ងៃក្រោយ ពេលកូនយើងសួរ ថាអូនទៅណា បងឆ្លើយប្រាប់វាបែបណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដង្ហើមចុងក្រោយ អូនថា អូនចង់ឃើញមុខកូន ប្រាប់ថា បងអើយ មើលថែរកូនយើងផង អូនកាន់ដៃបងជាប់ ថា កុំទៅណាឆ្ងាយពីអូន អូនភ័យ អូនខ្លាច បងឈឺចាប់ណាស់ ពេលឃើញសភាព អូន មុននឹងចាកចេញពីបង បើមានជាតិក្រោយយើងនឹងធ្វើជាប្តីប្រពន្ធគ្រប់ៗជាតិ មរណាភាពនៅម៉ោង 9:10នាទី ថ្ងៃ ពុធ ទី 13 ខែ តុលា ឆ្នាំ 2021”។

កាន់តែខ្លោចចិត្តបំផុតនោះ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ ខាត់ ណាចា បានទម្លាយវីដេអួមួយ មើលហើយទប់ទឹកភ្នែកមិនជាប់ទេ រួមប្រាប់ថា៖ “ហុឺមិននឹកស្មានរឿងនេះធ្លាក់មកលេីរគ្រួសារខ្ញុំលាក់កូនមិនឲដឹងទេពេលគ្នាដឹងយំអត់ញាំបាយទេកូនអេីយកូន ព្រមលិខិតអភ័ព្វហួសថ្លែង ជាតិក្រោយចាំជួបម៉ាក់ទៀតណាកូន បងប្រុសសម្លាញ់ត្រូវតាំងចិត្តណា មេីលថែរសុខភាពមានកូនពីរអ្នកត្រូវមេីលថែរ Khat Yay #RIPបងស្រី Je Net Khat”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment