អានសារមួយនេះហើយ ចង់យំតាម! លោក Khat Yay ប្អូនប្រុសទី៦ អ្នកនាង ខាត់ សុឃីម បានត្រឹមអង្គុយដាស់ប្រពន្ធ រួចបង្ហោះសារទាំងទឹកភ្នែកថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះអបអរសាទរ ទទួលសមាជិកថ្មីក្នុងគ្រួសារ ជាកូនប្រុសទី២របស់ ប្អូនប្រុសបង្កើតទី៦ របស់រូបនាង គឺ ខាត់ យ៉ៃ និងអ្នកស្រី លឹម ស្រីណែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអកុសល ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃសោះ បើគិតមកដល់យប់ម៉ោង ២០និង៣០នាទី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ ស្រាប់តែទទួលដំណឹងមួយដ៏សែនក្រៀមក្រំរបស់ ប្អូនថ្លៃស្រីរបស់ តារាចម្រៀងជើងចាស់រូបនេះ ដែលត្រូវបានបញ្ជាក់ថា ស្លាប់ព្រោះកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការប្រាប់ឲ្យដឹង ពីតារាចម្រៀងអ្នកនាង ខាត់ សុឃីម បានប្រាប់បន្ថែមទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆ-ក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា” ។ អ្នកនាង ខាត់ សុឃីម បន្តទៀតថា៖ “ខ្ញុំកាន់ទុក្ខ ប្អូនថ្លៃស្រីរបស់ខ្ញុំ ប្រពន្ធ ខាត់យ៉ៃ (គាត់ កើត កូវិត ១៩) សូមប្អូន ទៅអោយបានសុខ ណា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ លោក Khat Yay នៅស្រណោះប្រពន្ធខ្លាំងពេក បានត្រឹមបង្ហោះសារទាំងក្តុកក្តួលក្នុងចិត្ត ថា៖ “ក្រោកឡើងវិញបានទេ កូនយើងទាំងពីររងចាំអូននៅមើលថែ ហេតុអ្វីអូនដា ច់ចិត្តទៅចោលបងចឹង អូនបានសន្យាថា នៅក្បែរបង និង កូនរហូត ហេតុអ្វីអូនទៅទាំងមិនលាបែបនេះ ហើយថ្ងៃក្រោយ ពេលកូនយើងសួរ ថាអូនទៅណា បងឆ្លើយប្រាប់វាបែបណា

ដង្ហើមចុងក្រោយ អូនថា អូនចង់ឃើញមុខកូន ប្រាប់ថា បងអើយ មើលថែរកូនយើងផង អូនកាន់ដៃបងជាប់ ថា កុំទៅណាឆ្ងាយពីអូន អូនភ័យ អូនខ្លាច បងឈឺចាប់ណាស់ ពេលឃើញសភាព អូន មុននឹងចាកចេញពីបង បើមានជាតិក្រោយយើងនឹងធ្វើជាប្តីប្រពន្ធគ្រប់ៗជាតិ មរណាភាពនៅម៉ោង 9:10នាទី ថ្ងៃ ពុធ ទី 13 ខែ តុលា ឆ្នាំ 2021”៕

Related posts

Leave a Comment