សោកស្តាយបំផុត! ទើបសម្រាលកូនបាន៥ថ្ងៃសោះ ប្អូនថ្លៃ ខាត់ សុឃីម ត្រូវកូវីដឆ ក់ ជីវិត

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះអបអរសាទរ ទទួលសមាជិកថ្មីក្នុងគ្រួសារ ជាកូនប្រុសទី២របស់ ប្អូនប្រុសបង្កើតទី៦ របស់រូបនាង គឺ ខាត់ យ៉ៃ និងអ្នកស្រី លឹម ស្រីណែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអកុសល ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃសោះ បើគិតមកដល់យប់ម៉ោង ២០និង៣០នាទី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ ស្រាប់តែទទួលដំណឹងមួយដ៏សែនក្រៀមក្រំរបស់ ប្អូនថ្លៃស្រីរបស់ តារាចម្រៀងជើងចាស់រូបនេះ ដែលត្រូវបានបញ្ជាក់ថា ស្លាប់ព្រោះកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះផងដែរ ក៏មានសិល្បករសិល្បការិនីជាច្រើន ចូលរួមសម្តែងអារម្មណ៍សោកស្តាយ និងបានផ្ញើរសារចូលរួមរំលែកទុក្ខដល់គ្រួសាររបស់តារាស្រីរូបនេះ មិនតែប៉ុណ្ណោះ អ្នកស្រី លឹម ស្រណែត ត្រូវគេស្គាល់ថា ជាមនុស្សស្លូតបូត រួសរាយ និងចិត្តល្អខ្លាំងណាស់ ដែលដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើន មានការសោកស្តាយជាពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការប្រាប់ឲ្យដឹង ពីតារាចម្រៀងអ្នកនាង ខាត់ សុឃីម បានប្រាប់បន្ថែមទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆ-ក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា”។ អ្នកនាង ខាត់ សុឃីម បន្តទៀតថា៖ “ខ្ញុំកាន់ទុក្ខ ប្អូនថ្លៃស្រីរបស់ខ្ញុំ ប្រពន្ធ ខាត់យ៉ៃ (គាត់ កើត កូវិត ១៩ ) សូមប្អូន ទៅអោយបានសុខ ណា”៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖

Related posts

Leave a Comment