អីយ៉ា ក្រោយខកខានឡើងឆាកយូរ ដេត ស្រីនាដ បង្ហាញមុខជាថ្មីនៅ MGC 2021 លេចធ្លោមិនធម្មតាឡើយ

ភ្នំពេញ៖ ជាការពិតណាស់ ការប្រកួតសម្រស់ Miss Grand Cambodia ជាការប្រកួតសម្រស់បវរកញ្ញា ល្បីឈ្មោះមួយក្នុងចំណោម ការប្រកួតសម្រស់ជាច្រើនផ្សេងទៀត របស់កម្ពុជា ដែលទទួលបានគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ រាល់បេក្ខនារីដែលទទួលជ័យលាភី ក្នុងការប្រកួតនេះហើយ តែងទទួលបានការងារសិល្បៈ និងលេចវត្តមាន ក្នុងបណ្តាញសង្គមជាញឹកញាប់ តែជាមួយគ្នាប្រសិនបើក្រឡេកទៅមើល កញ្ញា ដេត ស្រីនាដ ម្ចាស់កមុដ Miss Grand Cambodia 2019 រូបនេះវិញហាក់មិនសូវបញ្ចេញវត្តមានលើឆាក ប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្នុងកម្មវិធី ជួបជុំបវរកញ្ញាគ្រប់ជំនាន់ កាលពីប៉ុន្មានថ្ងៃមុន លើឆាក Miss Grand 2021 នេះ អ្នកគាំទ្ររូបនាង ពិតជាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលរូបនាងមិនត្រឹមតែបង្ហាញវត្តមានលើឆាកជាថ្មីទេ ថែមទាំងបង្ហាញភាពលេចធ្លោ មិនចាញ់បវរកញ្ញាផ្សេងៗប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ គេបានឃើញ រូបនាងពិតជាប្រែប្រួលស្រស់ស្អាតខ្លាំង រួមទាំងការបូកបញ្ចូលនឹងឈុតដែលភ្លឺចែងចាំង ថែមទៀតនោះកញ្ញា ដេត ស្រីនាដ កាន់តែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ពីសម្រស់របស់រូបនាង កាន់តែខ្លាំងឡើងបន្ថែមមួយកំរិតទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment