ឌី សូនីតា កាក់កប់ខ្លាំង រហូតទិញផ្ទះវីឡាថ្មីមួយ ហើយថែមទាំងភ្ជាប់សារ បែបកំប្លែងលេងសើច មួយទៀតថា…

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានខ្សែជីវិតអ្នកសិល្បៈ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងស្រីដ៏ល្បីមួយរូប ឌី សូនីតា នោះ ដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្ត យ៉ាងខ្លាំងណីសំណាក់មហាជន ដោយសារតែទេពកោសល្យដ៏ប៉ិនប្រសប់ ភាពក្រម៉ិចក្រមើមពូកែធ្វើឲ្យទស្សនាមានភាពីករាយរាយជាមួយនាងផដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ តារាស្រីរូបស្រស់សម្រស់បានកូនមួយរូបនេះ មិនត្រឹមតែមានសមត្ថភាពនិងជោគជ័យក្នុងវិស័យសិល្បៈនោះទេ បើងាកមើលពីមុខជំនួញក្នុងដៃរបស់ ឌី សូនីតា នេះវិញហាក់កាន់តែកាក់កបទាំងសម្អាងការ និងមុខរបររកស៊ីអនឡាញជាច្រើនទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តារាស្រីរូបនេះបើទោះបីជាស្ងាត់ពីសិល្បៈមួយរយៈក៏ពិតមែន ស្រាប់តែនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នេះ សូនីតា បានបើកបង្ហាញផ្ទះខ្នាតវីឡាពណ៌ស គ្រាន់តែមើលពីក្រៅឡើងព្រណិតខ្លាំងទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ឌី សូនីតា ក៏បានភ្ជាប់សារមួយបែបកំប្លែងលេងសើចថា៖ “មកទិញផ្ទះអោយប្រុសក្មេងមួយចំហៀង រាល់ថ្ងៃបន្ទុកធ្ងន់និងចិញ្ចឹមប្រុសក្មេងមួយស្រីក្មេងមួយហ្នឹងម៉ង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះផងដែរ ក្រោយបង្ហាញផ្ទះវីឡាថ្មីមិនទាន់បានប៉ុន្មានផង ធ្វើឲ្យហ្វេនៗ និងមិត្តភក្តិ មិត្តរួមអាជីពជាច្រើន បាននាំគ្នា ខំមិន ចូលរួមត្រេកអរគ្រប់ៗគ្នា៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment