ដំណឹងល្អ! ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រកាសទិញផ្លែស្វាយ ពីបងប្អូនកសិករយើងដែលមានបំណងចង់លក់ អាចទំនាក់ទំងតាមរយៈ

ប្រិយមិត្ដប្រាកដជាធ្លាប់បានជ្រាបរួចមកហើយ នូវជីវិតតស៊ូរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ដែលរូបគាត់ខិតខំតស៊ូតាំងពីបាត់ដៃទទេរហូតក្លាយទៅជាសេដ្ឋីដូចសព្វថ្ងៃនេះ។ ភាពជោគជ័យសព្វថ្ងៃនេះ ដោយរូបលោក គឺជាអគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដែលមានមុខជំនួញធំៗភាគ ច្រើនលើវិស័យកសិកម្ម និងជាសមាជិកព្រឹទ្ធសភា ដោយកន្លងមកគេក៏បានឃើញភាពជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់គាត់។ ទទឹមនឹងនេះដែរ ក្រោយពីរូបលោក ជោគជ័យនឹងមុខជំនួញរបស់លោកយ៉ាងខ្លាំងរួចមក រូបលោកតែងតែធ្វើអំពើសប្បុរសធម៌ជាច្រើនរាប់មិនអស់ ដោយរូបលោកតែងតែចែកទាន និងបានជួយដល់ប្រជាពលរដ្ឋ រាប់មុឺននាក់ អោយមានកន្លែងស្នាក់នៅ ការហូបចុក មន្ទីរពេទ្យ ជាពិសេសនោះគឺ ផ្ដល់សាលារៀនសម្រាប់ក្មេងៗបានរៀនសូត្រថែមទៀតផង។

ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏តែងតែចែករំលែកចំណេះដឹងមួយចំនួន លើផ្នែកកសិកម្ម ការដាំដុះ ក៏ដូចជាការបង្កាត់ពូជរុក្ខជាតិមួយចំនួន ហើយក្នុងពេលថ្មីៗនេះដែរ លោកបានបង្រៀនពីចំណេះដឹងអំពីបច្ចេកទេស ធ្វើប្រហុក ដោយមិនប្រើប្រាស់សារធាតុគីមី ដល់កូនចៅខ្មែរជំនាន់ក្រោយ អោយចេះធ្វើប្រហុកតាមបែបប្រពៃណីផងដែរ។ ដោយឡែកមុននេះបន្ដិច នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានប្រាប់ឱ្យដឹងពីដំណឹង ដ៏ល្អមួយសម្រាប់បងប្អូនប្រជាកសិករ ដែលមានខ្លឹមសារថា៖”ថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០១៩ ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបានប្រមូល​រៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសរូស្ស៊ីដែរជាជើងទី ០៤

ក្នុងឆ្នាំ​២០១៩-២០២០ទំនិញទាំងអស់នេះនឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ៥ប៉ាឡែត ៣១៥ កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២០០០គីឡូក្រាម។ ហើយប្រសិនបើ បងប្អូនកសិករយើង មានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888 265, 098 888 264”។

Related posts

Leave a Comment