ក្រោយស្ងាត់ពីសិល្បៈជាច្រើនឆ្នាំមកនេះ ជិន រតនៈ កំពុងសំងំសាងជីវិតគ្រួសារបែបអភិជនយ៉ាងមានក្តីសុខ

ហ្វេសប៊ុ៖ ជឿជាក់ថាពុកម៉ែបងប្អូន ដែលនិយមតាមដានរឿងខ្មែរកាលពីអំឡុងពេលជាង ១០ ឆ្នាំមុន ប្រាកជាបានស្គាល់ច្បាស់តារាសម្តែងលោក ជិន រតនៈ នោះ។ ដែលគេអាចនិយាយបានថាតារាប្រុសរូបនោះ ពិតជាមានសមត្ថភាពអាចសម្តែងបានយ៉ាងល្អគ្រុបតួអង្គ មិនថាស្លូត កាច ឬសុភាពនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយប្រឡូកក្នុងវិស័យសិល្បៈមកអស់ជាច្រើនឆ្នាំ ស្រាប់តែសុខៗ តារារូបនេះបែរជាផ្អាកការងារសម្តែង ធ្វើឲ្យមហាជនទន្ទឹករងចាំមើលស្នាដៃលោកសម្តែងម្តងទៀតគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គ្រប់គ្នាហាក់បីដូចជាស្ងាត់បាត់ដំណឹងតារាជើងចាស់រូបនេះ ពីវិស័យសិល្បៈហៅលេងឮទៅហើយ រហូតដល់មានមហាជនមួយចំនួនគិតថាលោក បានទៅរស់នៅឯប្រទេសក្រៅផងដែរ។ ផ្ទុយទៅវិញបច្ចុប្បន្នលោក ជិន រតនៈ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយរូបលោកក៏ជាមន្រ្តីរាជការជួរមានឋានៈស័ក្តិខ្ពង់ខ្ពស់មួយរូបទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ពេលនេះលោក ជិន រតនៈ ក៏បានរៀបការរស់នៅជាមួយភរិយា និងកូនៗប្រើជីវិតរស់នៅយ៉ាងសាមញ្ញ មានក្តីសុខពោរពេញដោយសុភង្គលតែម្តង បើតាមការសង្កេតឃើញគណនីតារារូបនេះ និងភរិយាធ្លាប់បានបង្ហោះរាល់ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៅទៀត គ្រប់រូបភាពដែលធ្លាប់ឃើញកន្លងមកលោក និងភរិយាពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងសឹងដូចគូស្នេហ៍ថ្មីថ្មោងយ៉ាងអ៊ឺចង។ បើក្រឡេកទៅមើលជីវិភាពវិញ គេដឹងទៀតថា អតីតតារាប្រុសម្បុរស្រអែមរូបនេះ មានមុខរបរផ្ទាល់ខ្លួន ហើយកំពុងប្រើជីវិតរស់នៅយ៉ាងហ៊ឺហារយ៉ាងរីករាយខ្លាំងតែម្តង៕

Related posts

Leave a Comment