គ្រាន់តែឃើញ ក៏សប្បាយដែរ! អីយ៉ា Love Riya បានរៀបចំកម្មវិធីខួបកំណើតតូចមួយ ស្រាប់កូនស្រី មើលមុខម្ចាស់ខួប សប្បាយដល់ហើយ ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខំមិន ថា…(មានវីដេអូ)

ដូចដែលប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ស្គាល់ច្បាស់ហើយ អ្នកនាង Love Riya គឺជាអ្នកលក់ឡេ និងផលិតផលតាមរយៈ អនឡាញដ៏ល្បីម្នាក់ និងមានសម្រស់ស្អាតថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្នកនាង Love Riya មានកូនស្រីម្នាក់ឈ្មោះថា ទែនទែន ហើយខណៈពេលនេះកំពុងមាន ទំនាក់ទំនងស្នេហា ជាមួយកំលោះសង្ហាម្នាក់ទៀតផង ឈ្មោះថា ប្រូសូនី ជារឿយៗអ្នកទាំងពីរតែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែមដាក់គ្នាមិនដែលដាល់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញអ្នកនាង Love Riya បានរៀបចំកម្មវិធីតូចមួយ សម្រាប់កូនស្រីរបស់ខ្លួន មិនបានធំដុំអ្វីឡើយ គ្រាន់តែជួបជុំជាលក្ខណៈគ្រួសារ យ៉ាងសាមញ្ញ មើលទៅការតុបតែងខ្លួន ស្អាតៗ ទាំងម្តាយ និង កូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីខួបកំណើតកូនស្រីបណ្តូលចិត្ត Love Riya ក៏បានជូនពរ ទែនទែន បែបនេះថា៖ “រីករាយថ្ងៃខួបកំណើត កូនស្រីម៉ាក់ Chheng Ariya Kelly ហៅ ទែនទែន ម៉ាក់ សូមជូនពរឲ្យកូនមានសុខភាពល្អ បញ្ញាឆ្លាតវាងវៃ ជូនពរពេលធំឡើងជោគជ័យគ្រប់ភារកិច្ចទាំងអស់ ជួបតែមនុស្សល្អ សំណាស់ល្អក្នុងជីវិត អ៊ុំពូមីងលោកតាលោកយាយមានពាក្យអីជូនពរអូនទែនខ្លះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះផងដែរ ក៏មានហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននំាគ្នាចូលខំមិន ថា៖ “មួលសក់រួញអោយអាទែនម្តងដែរទៅបង, ស្អាតទាំងម៉ាក់ៗកូន ជូនពទែនៗៗសំណាងល្អមួយជីវិត,ជូនពរអោយអូនទែនសំណាងល្អពេញ1ជីវិត, ខួបអូនទែនៗតែម៉ាក់ខ្យូលម្ល៉េស, ស្អាតទាំងពីរនាក់មា”ក់និងកូន”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment