លោក ខេមរៈ សិរីមន្ត គឺជាកំពូលតារាចម្រៀងម្នាក់ ដែលទទួលបានភាពល្បីល្បាញខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកក៏កំពុងតែទទួលបានតំណែងជាតារាឈានមុខគេប្រចាំប្រទេសកម្ពុជាផងដែរ ចំណែកនៅពេលបច្ចុប្បន្ននេះ លោកគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម រស្មីហង្ស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកដែលតែងតែគាំទ្រចំពោះតារារូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំងនោះ ដោយកាលពីថ្មីៗនេះលោកក៏បានទម្លាយនូវមន្ទិលសង្ស័យពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់លោក ដោយលោកបានបង្ហាញនូវមុខមាត់ប្រពន្ធកូនរបស់លោក ជាសាធារណៈ ដើម្បីឲ្យមហាជនជាច្រើនបានឃើញផងដែរ។
ក្រោយពីបានទម្លាយមុខមាត់ប្រពន្ធកូនរបស់លោក ជាសាធារណៈរួចមក អ្នកទាំង២ តែងតែបានបង្ហាញនូវចំណងស្នេហ៍យ៉ាងស្អិតរមួត ក៏ដូចជាភាពផ្អែមល្ហែមជាច្រើនទៅកាន់មហាជនជន ដូចជាដំណើរកម្សាន្តរួមគ្នាទាំងក្នុង និងក្រៅប្រទេស ដែលមេីលទៅអ្នកទាំង២រូប កំពុងតែទទួលបាននូវសុភមង្គលដ៏ពិតប្រាកដមួយផងដែរ។ ជាក់ស្ដែង នៅថ្ងៃនេះដែរ លោក ខេមរៈ សិរីមន្ត បានដឹកដៃភរិយាជាទីស្រលាញ់ធ្វើដំណើរកម្សាន្តទៅប្រទេសបារាំង ដោយក្នុងនោះ តារាចម្រៀងដ៏ល្បីរូបនេះ បានមានការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ «មកធ្វើការផង ជូនភរិយាដើរផង ទាល់តែឆ្លៀតបន្តិចទើបបាន ឥឡូវមកដល់ប៉ារីសហើយបាទ បងប្អូនពូមីងចាំទទួលផង»។