ថាមែនៗ អ្នកនាង សឿ សុធារ៉ា ទទួលកំហុសសុំទោស តារាកំប្លែង ខ្ញុង កូនតុងទីន ព្រោះច្រឡំផុសថានាងជំពាក់

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ប្រាកដជាបានជ្រាបហើយថា នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើយមួយទាកទង់នឹងការជំពាក់លុយតុងទីនរវាងតារាម្តែង សឿ សុធារ៉ា និង តារាកំប្លែង ខ្ញុង ដោយកាលពីដើមចមដំបូង សឿ សុធារ៉ា បានប្រកាសក្តែងៗនៅលើហ្វេសប៊ុករបស់ខ្លួនថា ខ្ញុង បានជំពាក់លុយនាងមិនសង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវអាស្រូវប្រាក់កាក់ខាងលើនេះ ក៏បានផ្ទះកាន់តែខ្លាំង ដោយក្នុងនោះមានអ្នកគាំទ្រមួយចំនួនយល់ថាតារាកំប្លែង ខ្ញុង ពិតជាបានជំពាក់លុយតារាស្រី សឿ សុធារ៉ា ពិតមែន។ ក្រោយមករំលងមិនទាន់ប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែង ខ្ញុង ស្រាប់តែបង្ហោះសារថ្មីមួយ ទំនងដូចជាចង់ឆ្លើយតបទៅរឿងរ៉ាវខាងលើនេះវិញថា៖ “មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំឱ្យអ្នកមានវិប្បដិសារី នៅថ្ងៃក្រោយដោយសារតែការគិតអគតិ ដោយសារតែអណ្ដាតអត់ឆ្អឹង និង មាត់អត់គម្របរបស់អ្នក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គ្រាន់តែ ខ្ញុង បង្ហោះសារខាងលើមិនបានប៉ុន្មានផង ស្រាប់តែតារាសម្តែង សឿ សុធារ៉ា ស៊ែរការផុសនោះ ហើយសរសេរ Caption ក្នុងន័យទាមទារលុយពី ខ្ញុង ថា៖ “សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាកមកមើលតារាកំប្លែង ខ្ញុង វិញ គ្រាន់តែឃើអ្នកនាង សឿ សុធារ៉ា ស៊ែរផុសរបស់ខ្លយន ហើយថែមទាំងប្រកាសឲ្យនាងសងលុយបែបនេះ ស្រាប់តែតារាកំប្លែង ខ្ញុង ក៏បានចូលទៅខំមិន ដោយឲ្យ អ្នកនាង សឿ សុធារ៉ា ចេញមុដោះស្រាយផ្ទាល់ៗ ថាអ្នកណាជំពាក់អ្នកណាឲ្យពិតប្រាកដ៖ “ចេញមុខមកកុំលាក់ខ្លួនអ៊ីចឹង ធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរឿងរ៉ាវមួយនេះបានផ្ទុះសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក ព្រមជាមួយតារាកំប្លែង ខ្ញុង ទាមទារយុត្តិធម៌ផងនោះ ស្រាប់តែនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថី្មមួយទៀតយ៉ាងភ្ញាក់ផ្អើល ដោយក្នុងសារនោះអ្នកនាងបានធ្វើការសុំទោសជាសាធារណៈដែលចោទតារាកំប្លែង ខ្ញុង ថាបានជំពាក់លុយតុងទីនមិនសង ដោយអ្នកនាងថា ការផុសសារលើកមុននោះគឺជាការយល់ច្រឡមថ្ងៃខ្លួនឯង។

ងាកទៅមើលតារាកំប្លែង ខ្ញុង វិញ ក្រោយតារាស្រី សឿ សុធារ៉ា បង្ហោះសារសុំទាសហើយនោះ នាងក៏បានបញ្ជាក់យ៉ាងខ្លីដែរថា នាងត្រូវតែទទួលបានយុត្តិធម៌ផងដែរ៕

Related posts

Leave a Comment