ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ តែងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ ពិតជាគួរឲ្យសង្វេគចិត្តខ្លាំងណាស់ ខណៈដែលដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលជាថ្ងៃដ៏មានន័យបំផុតក្នុងឆាកជីវិត បែរជាអ្នកម្តាយបានលាចាកលោកចោលកូនទៅវិញ នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ ពិភពចែករំលែកនិងកំសាន្តអារម្មណ៍ បានមានការរៀបរាប់ឲ្យដឹងថា៖
«អ្នកណាធ្វើចិត្តបានទៅ លោកអើយ ថ្ងៃរៀបអាពាហ៍ពិពាហ៍កូន អ្នកម្តាយក៏លាចាកលោក។ សពត្រូវបានលើកយកទៅធ្វើបុណ្យ នៅឯផ្ទះប្អូនស្រីនៃសព ដោយអោយបន្តពិធីមង្គលការរហូតដល់ចប់។ សូមចូលរួមរំលែកទុក្ខផង ប្អូនស្រី មានទីតាំងស្ថិតនៅភូមិខ្នារស ឃុំខ្នា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម»។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានមានក្តីក្រៀមក្រំបំផុត ក្រោយពីបានដឹងដំណឹងដ៏គួរអោយសង្វេគបែបនេះ មិនដឹងថាកូនក្រមុំមានអារម្មណ៍ក្តុកក្តួលប៉ុណ្ណានោះទេ ដែលត្រូវជាថ្ងៃដ៏ពិសេសរបស់ខ្លួន មកទទួលរឿងបែបនេះទៅវិញ។ ចំពោះព័ត៌មានលម្អិតបន្ថែម ក្រុមការងារ KhmerOsja យេីងខ្ញុំ នឹងជម្រាបជូនប្រិយមិត្តជាបន្តនៅពេលក្រោយ។