ស្អាតកប់! នៅសុខៗ ស្រាប់តែ ម៉ាកលក្ខណ៍ បានបង្ហាញរបស់មានតម្លៃមួយគូរ ទៀតហើយ ដែលមានតម្លៃរហូតទៅដល់គឺ….

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ ទើបតែកន្លងផុតទៅ គេបានឃើញ ម៉ាក់លក្ខណ៍ ដែលជាតារា Tik Tok បានចុះកុងត្រាការងារថ្មី ជាមួយអ្នកស្រី ទ្រី ដាណា ហើយថែមទាំងទទួលបានថវិកាមុន បើតាមរាប់ គឺដល់ទៅ ១០ម៉ឺន ដុល្លារឯណោះ ឡើងមួយដុំធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ ម៉ាក់លក្ខណ៍ បានធ្វើឲ្យហ្វេនៗភ្ញាក់ព្រឹត ក្រោយកាន់លុយទាំងដុំៗ ទិញរថយន្តទំនើបមួយគ្រឿងម៉ាក Lexus NX300 ដែលមានតម្លៃរហូតដល់ទៅ 75000 ដុល្លារឯណោះ។ ហើយ ម៉ាក់លក្ខណ៍ ក៏បានយករថយន្តរបស់ខ្លួនដែលទើបនឹងទិញនោះ យកមកដល់ផ្ទះ អ្នកស្រី ទ្រី ដាណា តែម្តង ដើម្បឲ្យប្រោះ ព្រហ្ម ឲ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ ស្រាប់តែនៅថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុងថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៀត ក្រោយឃើញ ម៉ាក់លក្ខណ៍ កាន់លុយដុល្លារយ៉ាងច្រើននៅក្នុងដៃ ដែលជាលុយបើកប្រាក់ខែដំបូងនៃការងារជាមួយ អ្នកស្រី ទ្រី ដាណា។ ម៉ាក់លក្ខណ៍ បន្តទៀតថា លុយនោះមានចំនួនដល់ទៅ មួយម៉ឺន បួនពាន់ ប្រាំមួយរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ ម៉ាក់លក្ខណ៍ បានបង្ហាញរបស់មានតម្លៃដល់ទៅមួយគូរ ហើយថែមទាំងបាននិយាយប្រាប់យ៉ាងខ្លីថា៖ “ឈឺហើយបងប្អូន តែបំពេញបំណងខ្លួនឯងបានហើយ អរគុណ ពុកម៉ែ បងប្អូន ដែលតែងតែ លើកទឹកចិត្តប្អូន មករហូត ថ្ងៃនេះយកលាប យកហេង ពីហាងពេជ្រ បងស្រី ដាណា”។ ម៉ាក់លក្ខណ៍ បានតបខំមិន វិញប្រាប់ថា៖ “ជិត 5000ដុល្លារ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment