ពិតជារឿងគួរឱ្យសរសើរណាស់ដែលថ្នាក់ដឹកនាំ មានតួនាទីធំ បែរជាមកអង្គុយហូបពងទាកូនយ៉ាងរំភើយទៅវិញ ។ នៅមុននេះបន្តិចឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហោះរូបភាពជាច្រើនសន្លឹកកំពុងហូបពងទាកូនយ៉ាងទំនង ជាមួយនឹងមន្ត្រីផ្សេងទៀត បន្ទាប់ពីធ្វើការហត់អស់កម្លាំង ។
ថ្នាក់ដឹកនាំគំរូ បានសរសេរនៅទំព័រហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ដើរមើលការស្ថាបនាផ្លូវ ពេញមួយថ្ងៃ ពិតជាអស់កំលាំង តែបានមកប៉ះ ពងទាកូន នៅជាប់មហាវិថីឆ្នេររាម ក្រោមម្លប់ដើមស្ងាវពេលថ្ងៃរៀបលិច ពិតជាមានរសជាតិមែន» ។
ឯកឧត្ដម គួច ចំរើន គឺជាអភិបាលខេត្តព្រះសីហនុ កំពុងទទួលបានការស្រឡាញ់ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជន ។ ព្រោះតែវត្តមានរបស់លោក បានធ្វើឱ្យខេត្តព្រះសីហនុផ្លាស់ប្ដូរមុខមាត់ជាច្រើន ប្រែក្លាយពីខេត្តដែលអសន្តិសុខ ភាពអនាធិបតេយ្យ មកមានរបៀបរៀបរយល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
បច្ចុប្បន្ននេះលោកកមពុងខិតខំសម្រុកធ្វើការជួសជុល និងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន បន្ទាប់ពីខេត្តមួយនេះ ត្រួវបានរងការបំផ្លិចបំផ្លាញជាច្រើន ដោយសារការអភិវឌ្ឍសំណង់អគារជាច្រើន ។ នៅថ្ងៃខាងមុខព្រះសីហនុនឹងវិលមកជាខេត្តពោរពេញដោយសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឡើងវិញជាក់ជាមិនខាន ៕