អុញនោះ ទប់លែងជាប់ ពេលនេះជំទាវ ស្រីអយ បានចេញមុខដាក់ផាំងៗវិញហើយ ក្រោយ សឿ សុធារ៉ា ចោទជំពាក់លុយរឿងតុងទីន

ហ្វេសប៊ុក៖ កាលពីប៉ុន្មានថ្ងៃមកនេះ អតីតតារាកំប្លែង ជំទាវ ស្រីអយ កំពុងមានរឿងអាស្រូវលុយតុងទីនជាមួយអ្នកសិល្បៈ ដូចគ្នាផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវបានតារាជើងចាស់អ្នកនាង សឿ សុធារ៉ា លើកឡើងថា ជំទាវ ស្រីអយ ជំពាក់លុយតុងទីននាងដល់ទៅជិត ១ ម៉ឺនដុល្លារ។ បើទោះជាអ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ជារឿយៗពីរឿងរ៉ាខាងលើនេះក្តី តែបញ្ហានេះនៅតែជាចម្ងល់ដល់មហាជននៅឡើយក៏ព្រោះតែជំទាវស្រីអយ នៅមិនទាន់បានបកស្រាយនៅឡើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីស្ងប់ស្ងាត់មិនឃើញមានការឆ្លើយតបពាក់ព័ន្ធរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់នេះ ស្រាប់តែកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ ជំទាវ ស្រីអយ ក៏បានចេញមុខមកបង្ហោះសារមួយឃ្លាថា៖ “មួយសប្តាហ៍ហើយដែលរងការប្រមាថ និង ភាពឈឺចាប់ ស្អែកខ្ញុំត្រូវទាមទារយុត្តិធម៌ និង ភាពស្អាតស្អំរបស់ខ្ញុំវិញ”។ មិនទាន់អស់ លុះមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ នេះ ជំទាវ ស្រីអយ ក៏បានបង្ហោះសារបន្ថែមមួយទៀតថា៖ “អ្នកឯងនឹងមានវិប្បដិសារីអស់មួយជីវិត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយជំទាវ ស្រីអយ បានសរសេសាថ្មីចុងក្រោយនេះដែរ គេក៏បានឃើញតារាកំប្លែងអ្នកនាង ខ្ញុង ដែលត្រូវបានអ្នកនាង សឿ សុធារ៉ា ប្រកាសថាជំពាក់ព៍ន្ធរឿងប្រាក់កាក់លុយតុងទីនដូចគ្នានោះ ក៏បានចូលទៅខំមិនលើសាររបស់ជំទាវ ស្រីអយ ថា៖ “យើងធ្វើល្អទៅនឹងបានផលល្អអ្នកដែលសាងអាក្រក់រស់មិនបានយូរឡើយបងចាំមើលទៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាក៏ដោយ បើទោះជាសាមីខ្លួនសងខាងបានចេញមុខបកស្រាយ និង បញ្ជាក់ភាពស្អាតស្អំរាងៗខ្លួនយ៉ាងណាក្តី មហាជនអ្នកគាំទ្រតារាស្រីទាំង ៣ ក៏នៅតែង់ចាំមើលថា តើចុងក្រោយរឿងរ៉ាវមួយនេះ នឹងត្រូវបញ្ចប់ដោយរបៀបណា?៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment