ញ៉ាក់សាច់! បទ «Are you ok?» របស់ផលិតកម្ម Galaxy ចេញ Trailers មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ផ្ទុះពេញ Tik Tok ផ្អើលពិភពលោក…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្តាញសង្គម Tik Tok ពិតជាបានជ្រាបច្បាស់ក៏ដូជាធ្លាប់បានស្ដាប់បទចម្រៀងខ្លីញាក់មួយបទហើយគឺបទ «Are You Okay you can ផ្លាប់ ផ្លាប់ with…..in the classroom» ដែលបានធ្វើឲ្យមហាជន ក៏ដូចជាស្រទាប់យុវវ័យ កា-ត់-តយក មកធ្វើវីដេអូបែបរាំកម្សាន្ត ចែកចាយលើបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកមានឈ្មោះថា «វឌ្ឍនះ សោម» ដែលគេបានដឹងថា ជាម្ចាស់នៃសម្លេងដើម នៃបទចម្រៀងមួយនេះ បានធ្វើការបង្ហោះ ក៏ដូចជាចែកចាយដំណឹងថា ផលិតកម្ម Galaxy របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញសិទ្ធសម្លេងលោក ជាមួយនឹងតម្លៃមិនគួរឲ្យជឿរហូតទៅដល់ ១ម៉ឺន ២ពាន់ដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខ្ញុំបាទមកទទួលលុយនៅផលិតកម្ម Galaxy របស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាចំនួន12000$ពីកាទិញសិទ្ធសំលេងរបស់ខ្ញុំ are you ok ខ្ញុំបាទសូមអគុណអ្នកឧកញ៉ាយ៉ាងក្រៃលែង ជូនពរអ្នកឧកញ៉ាប្រកបការងារកាន់តែរីកចំរេីន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយប្រកាស់ទិញមិនទាន់បានប៉ុន្មានផង ស្រាប់តែខាងផលិតកម្មបានប្រលែងវីដេអូ Trailers បទ «Are you ok?» នៅលើបណ្តាញសង្គម Tik Tok ភ្លាម បទចម្រៀងមួយនេះទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្តង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែមានអ្នកចូលទស្សនាជិត ២០ លានដងទៅហើយនៅលើ Channel Tik Tok របស់ផលិតកម្ម Galaxy Navatra ទាំងនេះមិនទាន់បានរាប់បញ្ចូលអ្នកលេង Tik Tok ផ្សេងទៀត Copy យកទៅផុសបន្តផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាណាមិញ Galaxy Navatra ទើបតែបញ្ចប់ការថត MV «Are you ok?» ដោយការថតនោះ តាមប្រភពច្បាស់ការឲ្យបានដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោត បានប្រើពេលតែ ១ថ្ងៃប៉ុណ្ណោះ ដោយក្រុមកាងារជំនាញបច្ចុប្បន្នកំពុងពន្លឿនការកា-ត់-ត MV នឹងចេញឆាប់ៗនេះតែម្តង។

ប្រភពខាងលើនេះដដែរ បានបន្តឲ្យដឹងទៀតថា បទ «Are you ok?» ខាងលើគឺបកស្រាយដោយតារាចម្រៀងវ័យក្មេងគឺ កញ្ញា តន់ ច័ន្ទសីម៉ា ក្រោយការនិពន្ធដោយថៅកែផលិតកម្មនេះតែម្តង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់កំពុងតែមានប្រជាប្រិយភាព។

អ្នកលេង Tik Tok លើពិភពលោក ដំបូងឡើងគិតថាបទ Tik Tok បទ “are you ok?” គឺជាបទចម្រៀងរបស់កូរ៉េ ឬតណ្ឌូនេស៊ី ឬថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្ម Galaxy Navatra ប្រលែងវីដេអូ Trailers បទ «Are you ok?» ភ្លាម ទើបពួកគេដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

បើគិតត្រឹមពេលនេះបទ «Are you ok?» ត្រូវបានអ្នកនិយមប្រើប្រាស់ Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះសោះឡើយ។

ជាមួយការគំាទ្រ រួមជាមួយការបញ្ចេញមិត្តរបស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងទុកថា ក្រោយពីបានចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រយ៉ាងខ្លាំងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិជាក់ជាមិនខាន៕

Related posts

Leave a Comment