ឃើញហើយរំភើបជំនួស! អីយ៉ា ខួបកំណើត ឆន សុវណ្ណារាជ ឆ្នាំនេះគ្រប់បាត់ បើទទួលបានសុទ្ធតែកាដូធំៗ ពិនិត្យមើលទៅ ឃើញសុទ្ធតែ…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ នូវតារាចម្រៀងលោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងប្រុសមួយរូប ដែលមានឈ្មោះបោះសម្លេងក្នុងផលិតកម្មរស្មីហង្សមាស ហើយបទមនោសញ្ចេតនាភាគច្រើនរបស់លោក តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនក៏ដូចជាហ្វេនៗ កាន់តែស្ដាប់កាន់តែពិរោះ ទោះស្ដាប់ច្រើនដងក៏មិនចេះជិនណាយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្លួន ហើយគេក៏បានឃើញលោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាពប៉ុន្មានប៉ុស្តិ៍ ក្នុងការស្លៀកពាក់និងតុបតែងខ្លួនយ៉ាងប្លែក ហើយថែមទាំងភ្ជាប់សារមួយប្រាប់ថា៖ “រីករាយថ្ងៃកំណើត ឆន សុវណ្ណារាជ ៣៧ ឆ្នាំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប្រហែលជាងម៉ោង ៧ យប់ នាថ្ងៃដដែលផងនេះ រូបលោកក៏បានបង្ហាញកាដូយ៉ាងធំ ដែលទទួលបានមានបាច់ផ្កា សុទ្ធតែ ក្រដាស់ ១០០ដុល្លារជាច្រើនសន្លឹក នាឡិកាដាំពេជ្រ និងខ្សែកដាំពេជ្រ ថែមទៀតផង មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ឆន សុវណ្ណារាជ បានប្រាប់បន្ថែមទៀតថា៖ “អគុណបង្អូនទាំងអស់គ្នា នឹង ក្រុមគ្រួសារទាំងអស់គ្នាសប្រាប់ការដូឆ្នាំនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញកាដូនឹងបាច់ផ្កាភ្លាម ហ្វេនៗជាច្រើនទប់ចិត្តមិនបាន ក៏ពោលពា្យរំភើបជំនួស ដល់ថ្នាក់អ្នកខ្លះ ចូលទៅនិយាយថា៖ “រីករាយថ្ងៃកំណើតពូរាជសង្ហារ, អត់ទេបងសម្លាញ់តិចតួចនឹងបង, រីករាយថ្ងៃកំណើតពូរាជ, សង្ហាណាស់លោកពូនៅទឹកដីគីរីរម្យ, សង្ហាយ៉ាងនេះអាយដល, កាដូច្រើនមេសបង”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment