ខានឃើញជាង ១០ ឆ្នាំសោះ តែអតីតតារាសម្តែងលោក ហង្ស ឈា នៅតែសង្ហាដដែលអត់មានប្រែប្រួលអីបន្តិច

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជានៅចាំបានអតីតតារាចម្រៀង និង សម្តែងលោក ហង្ស ឈា ដែលបានចាកចេញពីអាជីពសិល្បៈប្រមាណជិត ១៤ ឆ្នាំ ក្រោយពីលោកបានរៀបការ និង បានទៅរស់នៅសហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នេះ លោក ហង្ស ឈា កំពុងតែរស់នៅយ៉ាងាមានក្តីសុខជាមួយភរិយា និង កូនប្រុសស្រីរបស់លោកនៅឯសហរដ្ឋអាមេរិក ហើយជារឿយៗ រូបលោកតែងតែចែករំលែកនូវរូបភាពដ៏ស្រស់ស្អាត ជាមួយក្រុមគ្រួសារនឹងទេសភាពយ៉ាងស្រស់ស្អាត នៅក្នុងប្រទេសជឿនលឿនមួយនេះ បង្ហាញដល់អ្នកគាំទ្រនៅស្រុកខ្មែរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ក៏មានការលើកឡើងថាទោះមានវ័យច្រើនបន្តិចក៏ពិតមែន តែមើលទៅរូបលោក ហង្ស ឈាន នៅតែសង្ហា មិនប្រែប្រួលអីបន្តិចសោះ ហើយភរិយារបស់លោកទៀតសោក ក៏នៅតែស្អាតដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់មានសំណាងជាតារាដទៃ ព្រោះនៅសហរដ្ឋអាមេរិកលោក ហង្ស ឈា មានមុខជំនួញផ្ទាល់ខ្លួនដល់ទៅពីរ ហើយពេលខ្លះលោកក៏ជាអ្នកធានាតារាចម្រៀងទៅច្រៀងនៅទីនោះ ដែលកន្លងមកលោកក៏ធ្លាប់ធានាតារាចម្រៀង ព្រាព សុវត្ថិ និង កូនៗទៅច្រៀងនៅទីនោះដោយទទួលបានជោគជ័យជាខ្លាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះ លោក ហង្ស ឈា បានរស់នៅសហរដ្ឋអាមេរិកប្រមាណជិត ១៤ ឆ្នាំហើយ លោកក៏ធ្លាប់មកលេងស្រុកកំណើងប្រមាណជាពីរដងដែរ តែលើកទីពីរនេះគឺកាលដើមឆ្នាំ ២០២០។

យ៉ាងណាមិញ គេនៅចាំបានថាលោក ហង្ស ឈាន ធ្លាប់ជាតារាសម្តែង និង ចម្រៀងដែលមានរូបសង្ហា ព្រមទាំងមានប្រជាប្រិយភាពម្នាក់កាលពីជាង ១០ ឆ្នាំមុន តែក្រោយពីបានរៀបការជាមួយនារីខ្មែររស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧ មក រូបលោកក៏បនាសាងគ្រួសាររួមរស់នៅយ៉ាងមានក្តីសុខក្នុងជីវិតហាយសូរជាខ្លាំង៕

Related posts

Leave a Comment