ពិតជាកូនល្អមែន! ក្នុងថ្ងៃខួបកំណើតរបស់ម្តាយ ស្រាប់តតែលោក សុវត្ថិ មុន្នីវណ្ណ បង្ហោះសារមួយឃ្លាជូនពរម្តាយយ៉ាងផ្អែមល្ហែម..

ភ្នំពេញ ៖ ថ្ងៃនេះ​ ​ភរិយា​កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​បាន​ឆ្លង​ខួបកំណើត​មួយឆ្នាំ​ទៀតហើយ​ ​ដោយមាន​ការ​ផ្ញើ​សារ​ជូនពរ​ពី​សំ​ណា​ក់​កូន​ៗ​ជាទីស្រឡាញ់​ ​មិត្តភក្ដិ​ ​ក៏ដូចជា​ទស្សនិកជន​យ៉ាងច្រើន​ផុសផុល​ ​។​​ទន្ទឹម​នឹង​នោះ​ ​ក្នុងនាម​ជា​កូនប្រុស​ច្បង​មួយ​រូប​ ​កំលោះ​សង្ហា​ ​សុវត្ថិ​ ​មុ​ន្នី​វណ្ណ​ ​ក៏បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ ​ព្រម​ជាមួយ​ពាក្យពេចន៍​ជូនពរ​អ្នកម្ដាយ​ជាទីស្រឡាញ់​យ៉ាង​ផ្អែមល្ហែម​បំផុត​ ​។​សុវត្ថិ​ ​មុ​ន្នី​វណ្ណ​ ​បាន​ជូនពរ​ខួបកំណើត​ម្ដាយ​សំណព្វចិត្ត​ថា​ ​«​ជូនពរ​ឱ​ម៉ាក់​សុខភាព​ល្អ​ ​សម្រស់​កាន់តែ​ស្អាត​ ​លោក​ពុក​ស្រឡាញ់​ម៉ាក់​រហូត​គ្មាន​ថ្ងៃ​

ប្រែប្រួល​»​ ​។​​សម្រាប់​ប្រិយមិត្ត​ដែល​និយម​គាំទ្រ​ ​និង​ ​ចូលចិត្ត​តាមដាន​ជីវិត​ឯកជន​របស់​អ្នក​សិល្បៈ​ច្បាស់ជា​បាន​ជ្រាប​ហើយ​ថា​ ​គ្រួសារ​តារាចម្រៀង​ ​ព្រាប​ ​សុវត្ថិ​ ​មាន​សុភមង្គល​ខ្លាំង​ណាស់​ ​រហូត​ត្រូវ​បាន​មហាជន​ចាត់ទុកជា​គ្រួសារ​គំរូ​ទៀតផង​ ​។​​ខណៈ​ក្ដី​សុខ​ ​និង​ ​សុភមង្គល​មានស្រាប់​ទៅ​ហើយ​ ​តារាចម្រៀង​វ័យក្មេង​ ​មុ​ន្នី​វណ្ណ​ ​បន្ថែម​ពាក្យពេចន៍​ជូនពរ​ខួបកំណើត​ម្ដាយ​យ៉ាង​មាន​អត្ថន័យ​បែបនេះ​ ​ធ្វើ​ឱ្យ​មហាជន​គ្រប់​ស្រទាប់​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​៕​ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment