អីយ៉ា ចំថ្ងៃខួកំណើតកូនស្រីអាយុ ១ ខួប ថមមី និង សួស វីហ្សា ថតរូបជុំគ្រួសារយ៉ាងស្វីត មើលទៅមានក្តីសុខណាស់

ភ្នំពេញ៖ បើនិយាយដល់ជីវិត្តប្តីប្រពន្ធតារាមួយគូ គឺនឹងឃើញដល់ លោក ថមមី និងអ្នកនាង សួស វីហ្សាត ត្រូវបានមហាជនចាត់ទុកជាគ្រួសារមួយដ៏សែនកក់ក្តៅ។ ដោយអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគួតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្តង។ មួយវិញទៀត បច្ចុប្បន្ននេះ អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ស្របពេលមានកូនស្រីបណ្តូលចិត្តម្នាក់រួចមកនេះ លោក ថមមី និងអ្នកនាង សួស វីហ្សា បានផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តីជូនកូនស្រីតែមួយយ៉ាងពេញទំហឹង។ មិនត្រឹមតែប៉ុណ្ណោះ ប្តីប្រពន្ធមួយគូនេះ តែងតែនៅក្បែរកូនស្រីជានិច្ច ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូនផងដែរ។ បន្ថែមពីនេះទៅទៀត គេក៏ឧស្សាហ៍ឃើញប៉ាៗម៉ាក់ៗពីររូបនេះបង្ហោះរូបកូនស្រី និងរូបភាពជួបជុំគ្រួសារ មើលទៅមានសុភមង្គលខ្លាំងបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នេះ ចំថ្ងៃខួបកំណើតកូនស្រីបណ្តូលចិត្តរបស់អ្នកទាំងពីរ លោក ថមមី បានបង្ហោះរូបភាពជុំគ្រួសារ ដើម្បីអបអរខួបកំណើតកូនស្រីអាយុ១ខួប ហើយរូបភាពទាំងនោះ មើលទៅពិតជាផ្អែមល្ហែម និងមានភាពកក់ក្តៅយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងក្រឡេកទៅមើលការរៀបចំខ្លួន លោក និងភរិយាព្រមទាំងកូនបានស្លៀកសម្លៀកបំពាក់បែបឃ្យូតៗ មើលទៅទាញ់គួរឲ្យចាប់អារម្មណ៍តែម្តង។ ក្នងនោះផងដែរ លោក ថមមី បានបង្ហោះសារជូនពរកូនស្រី ឡើងម៉ាអេមថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“TSJ Family 09.10.2021 Happy Birthday Jenny (ថង សាម៉ូលីណា) ថ្ងៃដ៍សែនមានន័យសម្រាប់ជីវិតប៉ាម៉ាក់ ព្រោះទទួលកាដូគឺរូបកូនស្រីដ៍គួរអោយស្រលាញ់ឆ្លាតម្នាក់មកក្នុងជីវិតប៉ាម៉ាក់ សូមជូនពរអោយកូនស្រី ទទួលបានសុខភាពល្អ សំណាងល្អ ឆ្លាតសែនខ្ចូត ធំឡើងមានអនាគតខ្ពង់ខ្ពស់ មានបងប្អូនស្រលាញ់ចូលចិត្តច្រើនជាពលរដ្ឋល្អក្នុងសង្គម កូនគឺជាបេះដូងជាជីវិតប៉ាម៉ាក់ We are Love you Jenny” ។

ទន្ទឹមនឹងនេះ ស្របពេលឃើញតារាប្រុសរូបនេះបង្ហោះអបអរខួបកំណើងកូនស្រីរួចមក ក៏មានមហាជននិងអ្នកគាំទ្រជាច្រើន បានចូលទៅ ខំមិន សរសើរពីជីវិតគ្រួសារ និងសរសេរសារជូនពរកូនស្រីតារារូបនេះគ្រប់ៗគ្នា៕

Related posts

Leave a Comment