អបអរផង! អ៊ិន លក្ខិណា បានក្លាយជាស្រ្តីខ្មែរដំបូង តំណាងកម្ពុជា ចូលរួមការប្រកួតកម្មវិធី Miss Supranational

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នេះ កម្មវិធីប្រកួត Miss Grand Cambodia 2021 បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយនិងបានស្វែងរកឃើញម្ចាស់ជ័យលាភីគ្រងមកុដកញ្ញាឯកដ៏អស្ចារ្យ ២០២១ នេះរួចហើយ គឺបានទៅលើ Miss Grand តំណាងខេត្តបាត់ដំបង កញ្ញា ប៉ូគឺមថេង សុតធីតា ដោយទទួលបានការចូលរួមអបអរសាទរពីមហាជនអ្នកគាំទ្រគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រវិស័យបរវកញ្ញាកាន់តែចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលទៀតនោះ ក្រោយពីបានប្រកាសរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 នេះហើយ កម្មវិធីក៏បានធ្វើការពញាក់អារម្មណ៍ដល់បេក្ខភាពបវរកញ្ញា ក៏ដូចជាមហាជនដែលជាអ្នកគាំទ្រ ដោយបានប្រកាសម្ចាស់ជ័យលាភីគ្រងមកុដមួយទៀត នៃកម្មវិធីប្រកួតសម្រស់ថ្មីសន្លាងមួយ គឺ Miss Supranational Cambodia 2021 ដែលបានទៅលើ បរវកញ្ញាតំណាងខេត្តកំពង់ចាម កញ្ញា អ៊ិន លក្ខិណា ហើយក៏ជាម្ចាស់ជ័យលាភីលំដាប់រងទី ១ នៃ Miss Grand Cambodia 2021 ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia 2021 កញ្ញា អ៊ិន លក្ខិណា នឹងក្លាយជាស្រ្តីដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាងឲ្យកម្ពុជាទៅប្រកួត Miss Supranational 2021 លើឆាកអន្តរជាតិនាឆ្នាំ ២០២២ នាពេលខាងមុនេះ នៅឯប្រទេស Poland។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួបញ្ជាក់ផងដែរថា កម្មវិធីប្រកួតកញ្ញាឯក Miss Supranational Cambodia ថ្មីសន្លាងមួយនេះ ត្រូវបានទិញសិទ្ធមកប្រកួត ដោយអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន កាលពីឆ្នាំ ២០២០ មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកម្មវិធីប្រកួតថ្មីមួយនេះ បាននឹងត្រៀមចាប់ផ្តើមប្រកួតតាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ ដើម្បីបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួត Miss Supranational 2021 នៅឯប្រទេសប៉ូឡូញឆ្នាំ ២០២១ នេះ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបកម្មវិធីនេះលើកមកធ្វើការប្រកួតនៅចុងឆ្នាំ ២០២១ នេះវិញ និងបញ្ជូនបវរកញ្ញាតំណាងឲ្យកម្ពុជាទៅប្រកួត Miss Supranational 2021 នៅលើឆាកអន្តរជាតិក្នុងឆ្នាំ 2020 វិញ បើតាមការបង្ហោះលើផេកហ្វេសប៊ុក Miss Supranational Cambodia។

ជាក់ស្តែងនៅចុងឆ្នាំ ២០២១ នេះ កម្មវិធី Miss Supranational Cambodia គេក៏មិនបានឃើញ កម្មវិធីរៀបចំការប្រកួតនោះដែរ ដោយបានឃើញធ្វើការប្រកាសជ្រើសរើសយកម្ចាស់ជ័យលាភីលំដាប់រងទី ១ នៃ Miss Grand Cambodia 2021 កញ្ញា អ៊ិន លក្ខិណា ទទួលបានជាម្ចាស់ជ័យលាភីលំដាប់រងទី ១នៃ Miss Grand Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា ទទួលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia 2021 នៅរាត្រីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៃ កម្មវិធី Miss Grand Cambodia ២០២១ តែម្ដង៕

Related posts

Leave a Comment