ផ្អែមល្ហែមដល់ហើយ! លោកឧកញ៉ា ទៀ វិចិត្រ ក្នុងគំរប់ខួបអាពាហ៍ពិពាហ៍ 16 ឆ្នាំ បានបង្ហោះវីដេអូបង្ហាញក្តីស្រលាញ់ទៅកាន់ភរិយានិងគ្រួសារ ដោយបានពោលពាក្យដ៏ផ្អែមល្ហែមថា

ប្រិយមិត្ដធ្លាប់ស្គាល់រួចមកហើយ លោកឧកញ៉ា ទៀ វិចិត្រ ដែលត្រូវកូនប្រុសបង្កើតរបស់នាយឧត្ដមនាវី ទៀ វិញ ផ្កាយមាស៤ មេបញ្ជាការ កងទ័ពជើងទឹក និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសន្តិសុខលំហរសមុទ្រ និងអ្នកម្ដាយរបស់លោក លោកជំទាវ កាន់ ចន្ទ្រា ទៀ វិញ ហើយត្រូវជាក្មួយប្រុសបង្កើតរបស់ នាយឧត្តមសេនីយ៍ ទៀ បាញ់ ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ។

ជាមួយគ្នានេះដែរ គេសង្កេតឃើញរូបលោក តែងតែបង្ហាញមុខធ្វើអំពើមនុស្សធម៌ជាច្រើន ដោយតែងតែជួយឧបត្ថម្ភទៅដល់វិស័យកីឡា និងបានជួយទៅដល់កីឡាករមួយចំនួនជារឿយៗ ដែលពួកគាត់មានជីវីភាពខ្លះខាត។ យ៉ាងណាមិញយើងក៏តែងតែឃើញ រូបលោកជួយទិញអីវ៉ាន់ទៅដល់ជនក្រីក្រ ដោយទិញក្នុងតម្លៃថ្លៃ ហើយថែមទាំងជូនលុយទៅពួកគាត់ថែមទៀតផង។

ដោយឡែក ក្នុងថ្ងៃនេះដែរ ទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ មហាជនមានការចាប់អារម្មណ៏ជាខ្លាំង បន្ទាប់ពីបានឃើញលោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះវីដេអូបទចម្រៀងមួយបទ ដែលមានអត្ថន័យដ៏សែនយ៉ាងជ្រាលជ្រៅជាទីបំផុត បូករួមជាមួយទិដ្ឋភាពមង្គលការរបស់លោកឧកញ៉ា កាលពីជាង១០ឆ្នាំមុនថែមទៀតផង។

ក្នុងនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានលើកឡើងថា៖”ការដែលយើងរៀបអាពាហ៍ពិពាហ៍ គឺជាការសន្យានឹងគ្នាថា យើងនឹងឈ្លោះគ្នាពេញមួយជីវិតដោយមិនបែកគ្នា (គំរប់ខួបអាពាហ៍ពិពាហ៍ ១៦ឆ្នាំ) ទៀ វិចិត្រ”។ ទន្ទឹមនឹងនោះដែរ ក្រោយពេលបានឃើញការបង្ហោះវីដេអូរបស់លោក ឧកញ៉ា ទៀ វិចិត្រ ស្ដីពីសុភមង្គលគ្រួសាររបស់លោករួចមក មហាជនបាននាំគ្នាសរសេរសារជូនពរឲ្យលោក រួមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្ដីសុខ នឹងសុភមង្គល ពេញមួយជីវិត និងសុខសប្បាយជារៀងរហូតតទៅ។

Related posts

Leave a Comment