ផ្ទុះការសរសើរយ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច ជេនណា គ្រងឈុតទង់ជាតិខ្មែរ ថែមទាំងបានបង្ហាញអារម្មណ៍រំភើបរំជួលចិត្តថា…..

ភ្នំពេញ៖ ជាការពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា ជារឿយៗតែងតែធ្វើឲ្យមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និង សរសើរពីរូបសម្រស់ដ៏ល្អឯករបស់ព្រះនាង ដែលកន្លងមកតែងឃើញបង្ហាញព្រះកាយគ្រងឈុតជាច្រើនបន្តបន្ទាប់ ទាំងឈុតសម្លៀកបំពាក់បែបសម័យ និង ឈុតបុរាណបែបប្រពៃណីខ្មែរយ៉ាងសមសួន ដោយគួបផ្សំជាមួយនឹងព្រះនាងតូចមានព្រះភក្រ្តស្រស់សោភា ស្អាតផូរផង់ គួរជាទីចាប់អារម្មណ៍ថែមទៀតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមនុនេះបន្តិច នាថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២១ នេះ ព្រះនាងតូច ជេនណា បានបង្ហាញព្រះកាយគ្រងឈុតថ្មីមួយទៀតហើយ ដែលជាឈុតទម្រង់បុរាណលាយសម័យរំលេចទៅដោយរូបភាពទង់ជាតិខ្មែរ ដែលជារូបភាពតំណាងឲ្យដួងព្រលឹងជាតិខ្មែរ យ៉ាងស្រស់ស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ព្រះនាងតូច ក៏បានបង្ហាញពីអារម្មណ៍រំភើបចិត្តជាខ្លាំង ក្រោយពីព្រះនាងបានគ្រងឈុតទម្រង់បុរាណលាយសម័យ ដែលរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងបង្ហាញពីការស្ងប់ស្ងែងចំពោះស្នាដៃច្នៃប្រឌិតខ្ពស់ក្នុងឈុតមួយនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ព្រះនាងតូច ជេនណា ក៏បានចែករំលែករូបភាពភ្ជាប់ជាមួយនឹងសារនៅលើគេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ទ្រង់បែបនេះថា៖ “នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយដែលធ្វើអោយខ្ញុំរំភើបរំជួលចិត្តពេលបានពាក់ឈុតនេះ ដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតខ្ពស់គួរអោយសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុតនេះ ខ្ញុំសូមជូនឈ្មោះថា ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក។

ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មីដែលប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នេះ និងសូមអរគុណចំពោះបង #សារ៉ាសុផាន់ណា ដែលបានរៀបចំការងារនេះឡើងរហូតដល់ចប់ នឹង សូមអរគុណដល់បង #ស្រីស្រស់អ្នកឆ្នៃម៉ូតបុរាណ្យ នឹង ក្រុមការងារដែលបានច្នៃជាពិសសសម្រាប់រូបខ្ញុំ។”។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ទប់អារម្មណ៍មិនបាន ក៏នាំគ្នាចូលទៅខំមិន ឡើងព្រោងព្រាតថា៖ “ស្រស់សោភាណាស់ ព្រះនាងតូច, ព្រះនាងតូចស្រស់ស្អាតខ្លាំងណាស់, ភាពអស្ចារ្យទាល់តែមនុស្សម្នាក់ប្រសព្វច្នៃប្រឌិតសុំខាន់គឺបានល្អ, សមសួនមែនទែន, ស្រស់ស្អាតណាស់ ព្រះនាងតូច, ស្អាតណាស់ព្រះនាងតូចរបស់ខ្ញុំម្ចាស់”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment