មុខគ្រឺតណាស់! ក្រោយសម្រាលកូន បានជោគជ័យ ពេលនេះ លោកជំទាវ ស៊ន សៀវម៉ី បើកបង្ហាញមុខមាត់កូនស្រី របស់ខ្លួនហើយ ឃើញភ្លាម សូម្បីតែហ្វេនៗ នាមគ្នាចូលទៅខំមិន ថា..

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតមកនេះ លោកជំទាវ ស៊ន សៀវម៉ី និង លោក កែវ ដេវីត បានសម្រេចិច្ត ចាប់ដៃគ្នា សែនព្រេន តាមប្រពៃណី តែមិនបានធ្វើអី្វធំដុំនោះទេ គ្រាន់តែអញ្ជើញភ្ញៀវកិត្តិយស ចាស់ទុំទាំងសងខាង មកចូលរួម ឲ្យបានដឹងឮតែប៉ុណ្ណោះ ហើយមើលទៅអ្នកទាំង ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវ ស៊ន សៀវម៉ី បានសម្រាលកូនដោយជោគជ័យហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ស្វាមី របស់លោកជំទាវ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កូនស្រីមាសឳពុក ដេវិដ ចេសសុី – Devid Jessi ២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃសុក្រ ទី08 ខែតុលា ឆ្នាំ2021 ៣.៥គីឡូក្រាម វេលាម៉ោង ៩យប់ ពុកនិងម៉ែស្វាគមន៍វត្តមានកូនមកដល់ភពផែនដីដ៏ស្រស់ស្អាតមួយនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមនុនេះបន្តិច នាថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២១ នេះ លោកជំទាវ ស៊ន សៀវម៉ី បានបង្ហាញមុខមាត់កូនស្រី របស់ខ្លួនហើយ មើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ស៊ន សៀវម៉ី ប្រាប់បន្ថែមទៀតថា៖ “អរគុណបងប្អូន មិត្តភក្ក អ៊ុំពូមីង ទាំងអស់គ្នាខ្លាំងណាស់ សម្រាប់ពាក្យជូនពរល្អៗ ក៏ដូចជាអបអរសាទស្វាគមន៍វត្តមានកូនស្រីរបស់ពួកខ្ញុំទាំងពីរអ្នក ជាពិសេសអរគុណខ្លាំងទៅដល់អ្នកគ្រូពេទ្យទាំងអស់សម្រាប់ការមើលថែទាំយ៉ាងដិតដល់និងយកចិត្តទុកដាក់យ៉ាងមានសុវត្ថិភាពក្នុងពេលសំរាល (សម្ភពបញ្ញាគ្លីនិក)។ ហើយអរគុណ Babybio Cambodia សំរាប់ទឹកដោះគោដ៏មានគុណភាព”។

ក្រោយឃើញ លោកជំទាវ ស៊ន សៀវម៉ី បើកងបង្ហាញមុខមាត់កូនស្រីដំបូងរបស់ខ្លួន គ្រឺតពេក សូម្បីតែហ្វេនៗ ក៏លាន់មាត់និយាយបែបនេះថា៖ “មុខកាត់ដូចប៉ាៗណាស់បង ជូនពរសុខភាពល្អបងម្ដាយនិងកូន!, ជូនពរអ្នកនាងតូចមានសុខភាពល្អមុខកាត់ទៅប៉ាៗអោយច្រើនៗ, ជូនពរសុខភាពល្អទាំងម្តាយទាំងកូន, មុខអូនដូចប៉ាដល់ហើយ, អបអសាទរផងម៉ីៗសូមក្មួយនិងកូនមានសុខភាពល្អណា”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment