កាន់តែក្តៅគគុក! ក្រោយផ្អើលតតាំងរឿងលុយតុងទីន ស្រាប់តែ សឿ សុធារ៉ា បានបោះពាក្យសម្តីដាក់ផាំងៗបែបនេះ ផ្តាំផ្ញើទៅកាន់អ្នកជំពាក់លុយនាង

ហ្វេសប៊ុក៖ មួយរយៈប៉ុន្មានថ្ងៃមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមហាជនដែលនិយមតាមដានវិស័យសិល្បៈ មានការភ្ញាក់ផ្អើលយយ៉ាងខ្លាំង ក្រោយពីតារាស្រីជើងចាស់ សឿ សុធារ៉ា បានបង្ហោះសារក្តែងៗនៅលើហ្វេសប៊ុកខ្លួនថា តារាកំប្លែង នាងខ្ញុង និង អតីតតារាកំប្លែង ស្រីអយ បានជំពាក់លុយតុងទីនរបស់ខ្លួនខ្ទង់រាប់ពាន់ដុល្លារមិនសង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញតារាស្រីជើងចាស់ សឿ សុធារ៉ា ប្រកាសទារលុយបែបនេះ ក្រឡេកទៅមើលអតីតតារាកំប្លែងស្រីអយ គេមិនបានឃើញមានការចេញមុខប្រតិកម្មបកស្រាយអ្វីឡើយ ប៉ុន្តែចំពោះ តារាកំប្លែង នាងខ្ញុង វិញ គេបានឃើញបង្ហោះសារថ្មីមួយ ទំនងដូចជាចង់ឆ្លើយតបទៅរឿងរ៉ាវខាងលើនេះ ដែពេលនោះ អ្នកនាង សឿ សុធារ៉ា ក៏បានស៊ែរការផុសនេះ ដោយភ្ជាប់ជាមួយនឹងសារប្រកាសទារលុយអ្នកនាង ខ្ញុង ជាថ្មីម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះផងដែរ តារាកំប្លែង នាងខ្ញុង គ្រាន់តែឃើញង្នកនាង សឿ សុធារ៉ា ស៊ែរផុសរបស់ខ្លួន ហើយថែមទាំងបានប្រកាសឲ្យនាងសងលុយបែបនេះ អ្នកនាង ខ្ញុង ក៏បានចូលទៅខំមិន ដោយឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយផ្ទាល់ៗថាអ្នកណាជំណាក់អ្នកណាឲ្យពិតប្រាកដ៖ “ចេញមុខមកកុំលាក់ខ្លួនអ៊ីចឹង ធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្រោយប្រកាសទៀលុយគេ និងមានការតតាំងពាក្យសម្តីជាមួយ តារាកំប្លែង នាងខ្ញុង បែបនេះហើយ គេក៏បានឃើញ តារាសម្តែងស្រី សឿ សុធារ៉ា បានបង្ហោះពាក្យពេចន៍នៅលើបណ្តាញសង្គមហ្វេសប៊ុកជាថ្មីម្តងទៀត ដោយបានបោះសម្តីផាំងៗហាក់ចង់ផ្តាំផ្ញើទៅកាន់អ្នកជំពាក់លុយនាង។ ដោយនៅក្នុងនោះ អ្នកនាង បានបង្ហោះសាររៀបរាប់ថា៖ “សូមទេវតា បរាមុខពួកអ្នកឱ្យ-វិ-នា-ស លុយគេ ញើសឈា-ម-គេ អ្នកទូលរែក ១០ ជាតិ តកូនតចៅទៀតមិនអស់ផង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment