ឆ្នាំនេះ ឈុតតំណាងខេត្តសៀមរាម ផ្ទុះការគាំទ្រយ៉ាងខ្លាំង ក្រោយលើកអង្គរវត្តបង្ហាញអន្តរជាតិបញ្ជាក់អត្តសញ្ញាណជាតិខ្មែរ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីរាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ទើបតែកន្លងទៅនេះ ពិតជាធ្វើឲ្យមមហាជនខ្មែរគ្រប់រូបមានមោទកភាពនិងភ្ញា់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្មវិធីប្រកួតសម្រស់កញ្ញាឯកម្ពុជា Miss Grand Cambodia 2021 ដោយបានបើកប្រកួតនូវឈុតតំណាងជាតិខ្មែរសុទ្ធសឹងតែប្រណីត និង ស្រស់ស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្នុងចំណោមឈុតប្រកួតទាំង ២៥ បានធ្វើឲ្យមហាជនហាក់មានការចាប់អារម្មណ៍ខ្លាំងបំផុតចំពោះឈុតតំណាងជិតខេត្តសៀមរាប ដែលជាឈុតមួយមានភាពប្រណីតលេចធ្លោ ឆ្លុះបង្ហាញនូវអត្តសញ្ញាណខ្មែរពិតៗ កាន់តែពិសេសនោះ បានរំលេចចេញនូវសម្បត្តិមរតកមហស្ចារ្យនៃខ្មែរគឺប្រាង្គប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបតំណាងឲ្យប្រទេសខ្មែរទាំងមូលស័ក្តិសមឥតខ្ចោះទៅនឹងការលើយកឈុតមួយនេះទៅប្រកួតថ្នាក់អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងគ្នានេះផងដែរ ក្នុងឆ្នាំនេះ កម្មវិធី Miss Grand International នឹងត្រូវធ្វើឡើងក្នុងប្រទេសថៃ ដូចនេះមហាជនខ្មែរម្នាក់ៗពិតជាសាទរខ្លាំងក្នុងការជម្រុញឲ្យឈុតដ៏ប្រណីតដែលរចនាដោយក្រុមអ្នកច្នៃម៉ូខ្មែរវ័យក្មេង ស្រមោល Fashion & Creative យកទៅតំណាងលើឆាកអន្តរជាតិនាពេលប្រកួតខាងមុខនេះ ក្នុងខេត្តភូកេត ប្រទេសថៃ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment