ចង់ស្រក់ទឹកភ្នែកតាម! ក្រោយពីដឹងប្រវត្តិ បរុសសុំទាន ដែលជួបទុក្ខផ្ទួនៗធ្វើឲ្យគាត់កើតជម្ងឺ Depression ដោយគាត់បានរៀបរាប់ពីជីវិតពិត នៃការដើរសុំទានគេ រៀនស្គាល់ពីជីវិតពិត ដោយស្នាក់នៅតាមវត្ត និងបានអប់រំដល់មនុស្សជាច្រើន(មានវីដេអូ)

ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយ ដែលកាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វីដេអូមួយត្រូវបានមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតដល់ជាង១មុឺងដងឯណោះ ស្ដីពីបុរសម្នាក់ ដែលបានអះអាងខ្លួន ជាអ្នកសុំទាន ប៉ុន្ដែចំណេះដឹងរបស់គាត់វិញ គឺពិតជាពិសេសវិសាលតែម្ដង។

ក្នុងនោះដែរ វីដេអូដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកផេកឈ្មោះ KSR Printing ត្រូវបានបុរសជាអ្នកសុំទានរូបនោះ បានដើរមកសុំស្រាបៀរផឹក រួចក៏ជូនពរដល់រូបគាត់ ដោយមានខ្លឹមសារថា៖”សូមជូនពរដល់ប្អូនទាំងពីរនាក់ មានការលក្ខណៈឯករាជ្យគំនិត សណ្ដាប់ធ្នាប់ចិត្ដ និងវិន័យអារម្មណ៏”។

ជាមួយគ្នានេះដែរ បុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺ រូបលោកក៏ធ្លាប់ជា អ្នកBusiness មួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរ ប៉ុន្ដែក្រោយមក គាត់ក៏មានជំងឺ Depression កំរិតធ្ងន់ធ្ងរ តែគាត់មិនបានជ្រើសរើសយកវិធី សម្លា ប់ ខ្លួនយកមកប្រើប្រាស់នោះទេ ទើបដូច្នេះហើយ គាត់បានសម្រេចចិត្ដដើរសុំទានគេ យ៉ាងដូច្នេះតែម្ដង។

យ៉ាងណាមិញ នាខណៈពេលនោះ ក៏មានម្ចាស់គណនី ហ្វេសប៊ុក២រូប បានទម្លាយអោយដឹងពីជីវប្រវិត្ដរបស់អ្នកសុំទានខាងលើនេះនៅក្នុងខមិន ដោយក្នុងនោះ បុរសម្នាក់ដែលមានឈ្មោះ Khmer Top បានលើកឡើងឲ្យដឹងថា៖”គាត់ជាសិស្សពូកែដែលបានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសចិនជាមួយខ្ញុំ ក្នុងឆ្នាំ២០១១ ខែ១០ ថ្ងៃទី១៥ ឈ្មោះខ្មែរគាត់គឺ កែវ សុដារ៉ា ឈ្មោះចិន杨青龙គាត់ជាកូនខ្មែរកាត់វៀតណាម ហើយគាត់ជាមនុស្សចូលចិត្តសេរីភាព”។

រីឯម្ចាស់គណនី ហ្វេសប៊ុកមួយទៀតដែលមានឈ្មោះ Cheetah Sahara ក៏បានលើកឡើងឲ្យដឹងថា៖”គាត់ ឈ្មោះ​ដារ៉ា​ នៅចោមចៅ ពីមុនផ្ទះ​គាត់​ត្រូវ​ចោរ​ប្លន់ ​ហើយ បា ញ់​ សម្លា ប់ ម្តាយ​របស់​គាត់​ ហើយ​ប្អូនប្រុស​របស់​គាត់​ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​និង​នគរូនីយកម្មខេត្តកំពង់ចាម បាន​ស្លា ប់ ​ដោយ​ជំងឺ​សួត​“។

យ៉ាងណាមិញ ស្រាប់មុននេះបន្ដិច នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រអង្គភាពសារព័ត៍មាន Khmerload ក៏បានចុះទៅជួបសំភាសន៏ផ្ទាល់ជាមួយ លោក កែវ សុដារ៉ា ដែលជាមេបក្សស្មូម ដែលកំពុងទទួលបានចាប់អារម្មណ៏ រហូតធ្វើឲ្យរូបលោក មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ពេញបណ្ដាញសង្គម ហ្វេសប៊ុក ដោយរូបលោក បាននិយាយរៀបរាប់ពីជីវិតពិត និងរៀបរាប់ប្រាប់ពីរឿងរ៉ាវជាច្រើន ក្នុងឆាកជីវិតរបស់លោក ដែលត្រូវបែកបាក់ពីមនុស្សដែលខ្លួនឯងស្រលាញ់ស្មើកែវភ្នែក រហូតឈានទៅដល់ថ្នាក់ កើតជំងឺបាក់ទឹកចិត្ដ (Depression) យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្ដែក្នុងវីដេអូក្នុងកិច្ចសំភាសន៏មួយនេះដែរ រូបលោកក៏បានផ្ដល់ដំបូន្មានមួយចំនួនជូនទៅដល់ក្មេងៗមួយចំនួនថែមទៀតផង។

Related posts

Leave a Comment