ក្រោយរងការរិះគន់ធ្ងន់ៗ ថាជាតារាចម្រៀងសណ្តែកដី ស្រាប់តែលោក ពុធ មិថុនា បានទម្លាយអារម្មណ៍បែបនេះថា…

ភ្នំពេញ៖ នាពេលថ្មីៗនេះ ផលិតកម្មរាម ដែលមានអ្នកនាង ស្រីអូន ជាចាងហ្វាង និង មានកំពូលតារាចម្រៀង មាស សុខសោភា និង លោក ដួង វីរៈសិទ្ធ ជាតារាចម្រៀងនោះ ដែលទើបបានប្រកាសស្វែងរកតារាចម្រៀងថ្មី ហើយភ្លាមៗនោះ គេក៏បានឃើញវត្តមានរបស់លោក ពុធ មិថុនា ដែលត្រូវមហាជនស្គាល់ថាជាតារាសម្តែង និង ជាតារា ហ្វេសប៊ុក និយម Cover បទចម្រៀងមកច្រៀង ក៏បានក្លាយជាតារាចម្រៀងផ្លូវការរបស់ផលិតកម្មនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រោយបង្ហាញវត្តមានក្នុងបទចម្រៀងដំបូងតារាចម្រៀងវ័យក្មេង ពុធ មិថុនា ត្រូវរងព្យុះធំដោយទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន ដោយលើកឡើងថាទឹកដមសំឡេងរបស់លោក មិនស័ក្តិសមជាតារាចចម្រៀងនោះឡើយ រហូតហៅលោកថា «តារចម្រៀងសណ្តែកដី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះ ក្រោយទទួលរងការរិះគន់នេះដែរ លោក ពុធ មិថុនា ហាក់មានការអាក់អន់បាក់ទឹកចិត្តរហូតលោក លើជាសំនួរថា៖ “តើលោកត្រូវបញ្ចប់អាជីពជាតារាចម្រៀងនេះឬទេ?”។ ដោយ លោក ពុធ មិថុនា បានរៀបរាប់បន្តទៀតថា៖ “អ្នកចម្រៀងសណ្តែកដី ច្រៀងមិនកើតផង ចេះតែរាមយកមកឱ្យច្រៀងដែរ និយាយមែនចុះដូចខ្វះតារាចម្រៀង បានហើយឈប់ច្រៀងទៅ ថ្លង់ណាស់ សំឡេងអន់ជាងក្មេងរៀនថ្នាក់ទី ១ ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេះឱ្យច្រៀងដែរ? ពីមុនគ្រាន់តែអ្នកចម្រៀងអេតចាយៗម្នាក់សោះ! ងាប់មើលសំឡេង ចង់និយាយថាច្រៀងមិនកើត ចេះបានចូលផលិតកម្មរាមដែរ ព្រះនឹងមែនអ្នកចម្រៀងរបស់រាមសំឡេងដូច… ចេះបានចូលផលិតកម្មល្បីកើតដែរ? ដូចខ្វះណាស់ចឹងអ្នកសំឡេងពីរោះមានឡើងច្រើនមិនយក មកយកសំឡេងបែបចឹងៗអី ហ៊ឹម!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតកម្មរាម មិនសមយកអ្នកចម្រៀងចឹងចូលច្រៀងសោះ អ្នកច្រៀងដូច.. ឱកាសចូលផលិតកម្មគឺជាក្តីស្រមៃរបស់ខ្ញុំ គឺជាក្តីសង្ឃឹមក្នុងអាជីពជាអ្នកចម្រៀង ហើយអរគុណផលិតរាម ដែលផ្តល់ឱកាសនេះឱ្យខ្ញុំ។

អរគុណផលិតកម្មរាម ដែលយល់ពីតម្លៃអ្នកចម្រៀងខ្ចីវ័យរបស់ខ្ញុំ តែពេលនេះខ្ញុំហាក់មានអារម្មណ៍ថា ខ្ញុំកំពុងតែអាត្មានិយម ដែលធ្វើឱ្យផលិតកម្មមួយនេះត្រូវបានមហាជនមិនឱ្យតម្លៃដោយសារតែខ្ញុំ។ ប្រាប់ផងថាខ្ញុំគួតែបញ្ចប់អាជីពនេះត្រឹមនេះ ឬ យ៉ាងណា? ពីខ្ញុំ អ្នកចម្រៀងសណ្តែកដី”។

យ៉ាងណាមិញ ក្រោយមានការរិះគន់ និង សាររបស់លោក ពុធ មិថុនា បានបង្ហោះដូច្នេះ ក៏មានមហាជនជាច្រើនបានចូលទៅ ខំមិន លើកទឹកចិត្ត និង គាំទ្រដល់រូបលោកឲ្យបន្តលើអាជីពនេះ។

បន្ថែមពីនេះ ក្រឡេកទៅមើលអ្នកនាង ស្រីអូន ដែលជាចាងហ្វាងផលិតកម្មរាម ក៏បានចេញមកលើកទឹកចិត្តប្រាប់លោក ពុធ មិថុនា កុំឲ្យចុះចាញ់ និង ប្រាប់មូលហេតុអ្នកនាង សម្រេចជ្រើសរើសលោក ពុធ មិថុនា ជាតារាចម្រៀង ព្រោះលោក ពុធ មិថុនា ស្រលាញ់តស៊ូលើវិស័យសិល្បៈនេះ និង មានសមត្ថភាពណាស់៕

Related posts

Leave a Comment