មើលប៉ាៗគេផង អីយ៉ា អ្នកនាង គង់ សុជាតិ ដាក់ប៉ុន្មានប៉ុស្តិ៍ជាមួយប៉ាៗនេះ ឈរក្បែគ្នាសឹងច្រឡំ ថាបងប្អូន

ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ កំពុងតែសាងក្តីសុខជាខ្លាំង ជាមួយស្វាមី លោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ជារឿយៗ ពិធីការិនីរូបនេះ ដែលត្រូវជាភរិយារបស់លោក ជា វិបុល ក៏ត្រូវបានមហាជនពោលពាក្យសរសើរថាជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត សាច់ចាំមិនងាយចាស់តាមអាយុនោះឡើយ ខណៈពេលបច្ចុប្បន្ននេះ នាងមានកូនប្រុសស្រីធំៗកំលោះក្រមុំអស់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ទើបតែកន្លងផុតថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង គង់ សុជាត បានថតជាមួយប៉ាៗរបស់នាងវិញ គេបានឃើញថា ទាំងប៉ាទាំងកូនពីរនាក់នោះ គឺនៅតែក្មេង ពូកែថែរក្សាសម្រស់ ពូកែលេងខ្លួនក្នុងឈុតសម្លៀកបំពាក់ទាន់សម័យហាក់មិនចាស់សោះ។ ពិសេសនៅពេលឈរក្បែរគ្នាបែបនេះទៀតនោះ មើលទៅ គង់ សុជាតិ និង ប៉ា ស្ទើរច្រឡំថាជាបងប្អូននឹងគ្នាយ៉ាងដូច្នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment