ស្ងាត់ៗ ម្ចាស់ហាង Beauty Store បានទៅលំហែកាយដល់កន្លែងនេះបាត់ មានទាំងសាច់អាំង ថតរូបជុំគ្នាឡើងសប្បាយ ហើយថែមទាំងបានទម្លាយអារម្មណ៍មួយនេះចេញមកថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយថា ថៅកែហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Ngoun Xiang» ក្រោយពីទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់មហាជន ក៏ដូចជាជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនរួចមក ក៏បានបន្តបើកសាខាជាច្រើនកន្លែងទៀតផងដែរ ទូរទាំងប្រទេសកម្ពុជា កាន់តែពិសេសព្រមទាំងបានផ្តល់ឱកាសដល់សិស្សក្រីក្រអាចចូលរៀនខាងផ្នែកសាឡនដោយឥតគិតថ្លៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗនេះ ថៅកែហាវ័យក្មេងរូបនេះ បានបង្ហោះរូបភាពពីរសន្លឹក ថែមទាំងបានទម្លាយប្រាប់ថា៖ “2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021 ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន$$$ តេីរយះពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នាឈរនៅចំនុចណាហេីយ? សូម ប្រេីពេលវេលាអោយមានតំលៃ និងប្រេីអោយអស់លទ្ធភាព ឈប់ប្រេីពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប្រហែលជាម៉ោង ៥ល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ ថៅកែហាងកែសម្ផស្ស Beauty Store បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីដំណើរកម្សាន្តរបស់ខ្លួន ទៅដល់ខេត្តមណ្ឌលគិរី មានទាំងអាំងសាច់ ថតរូបជុំគ្នា មើលទៅយ៉ាងរីករាយខ្លាំងណាស់ ហើយថែមទាំងបានភ្ជាប់សារយ៉ាងខ្លីប្រាប់ថា៖ “ក្តីសុខសា-ហា-វ-អ្នកអេីយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទេសភាពស្អាត ថែមទាំងមាន សាច់អាំង ហ្វេនៗឃើញ ទំនងពេក ក៏នាំគ្នាចូលទៅខំមិន ឡើងព្រោងព្រាតថា៖ “ក្ដីសុខ, Beautiful family, Sweet family, Lovely family, ទំនងណាស់បង, ឃេីញក៏សុខជំនួសដែរហា,”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment