ក្រោយផ្ទុះរឿងរ៉ាវជំពាក់លុយតុងទីន ផ្អើលអស់អ្នកសិល្បៈ ជំទាវ ស្រីអយ គ្មានរង្គើអីបន្តិច តែបានធ្វើរឿងមួយនេះ..

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា មួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមហាជនដែលនិយមតាមដានវិស័យសិល្បៈ បាននាំគ្នាភ្ញាក់ផ្អើលលយ៉ាងខ្លាំង ក្រោយពីតារាស្រីជើងចាស់ សឿ សុធារ៉ា បានបង្ហោះសារក្តែងៗនៅលើហ្វេសប៊ុករបស់ខ្លួនថា តារាកំប្លែង នាងខ្ញុង និង អតីតតារាកំប្លែង ស្រីអយ បានជំពាក់លុយតុងទីនរបស់ខ្លួនខ្ទង់ពាន់ដុល្លារមិនសង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញរឿងរ៉ាវអាស្រូវលុយកាក់នេះ ក៏បានផ្ទុះសាយភាយពេញចង្កោមអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើននាំគ្នាមានការងឿងឆ្ងល់ថា រឿងរ៉ាវមួយនេះជាការពិត ឬយ៉ាងណា? ស្របពេលកំពុងស្ថិតក្នុងចម្ងល់ ស្រាប់តែកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង នាងខ្ញុង បានចេញមុខប្រកាសនៅលើគេហទំព័រហ្វេសប៊ុកខ្លួនមិនឲ្យអ្នកគាំទ្រខកបំណង ហើយនាងថែមទាំងបានបញ្ជាក់ថាប្តឹងបកវិញ ទុកឲ្យផ្លូវច្បាប់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើក្រឡេកទៅមើលអតីតតារាកំប្លែង ជំទាវ ស្រីអយ ឯនោះវិញ បើទោះជាខ្លួនមិនបានបង្ហោះសារឆ្លើយតបអ្វីទៅរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់នោះក្តី តែអតីតតារាកំប្លែងមានងារជាជំទាវរូបនេះ ក៏បានចែករំលែកសាររបស់តារាកំប្លែង ខ្ញុង ដោយបានសរសេរថា៖ “ទុកឱ្យរួចភ្ជុំសិន ចាំចាត់ការតាមផ្លូវច្បាប់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលរឿងរ៉ាវខាលើនេះកំពុងតែក្តៅគគុក មានមហាជនបន្តចង់ដឹងកាន់តែខ្លាំង ដោយអ្នកលេងហ្វេសប៊ុកមួយចំនួនទៀត ក៏បាននាំគ្នាបញ្ចេញមតិយោបល់រិះគន់កាន់តែច្រើន ហើយក៏រង់ចាំចាំមើលពីដំណោះស្រាយរឿងរ៉ាវរបស់អ្នកសិល្បៈប៉ុន្មានរូបនេះ ទៅជាយ៉ាងណា ក៏ព្រោះតែកន្លងមកនេះមហាជនបានឃើញតែអ្នកនាង សឿ សុធារ៉ា និង អ្នកនាង ខ្ញុង ប៉ុណ្ណោះបានចេញមុខមកបកស្រាយ រីឯជំទាវ អយ ហាក់នៅស្ងប់ស្ងាត់នៅឡើយនោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment