ញញឹមស្រស់ណាស់! ស្ងាត់ៗ ភិន សុដាលីស រៀបចំកម្មវិធីខួបកំណើតកូនស្រី យ៉ាងសាមញ្ញ តែមើលទៅម្នាក់ៗ សប្បាយរីករាយពេញផ្ទះ ម្ចាស់ខួបធ្វើមុខ គ្រឺតពេក ហ្វេនៗចូល ខំមិន ថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងស្រី និងជាអ្នកជំនួញវ័យក្មេងម្នាក់ ឈ្មោះថា ភិន សុដាលីស នោះ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនជាមួយនឹងសមត្ថភាពរបស់នាង ទាំងក្នុងសិល្បៈ និងការរកស៊ី ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បើយើងងាកទៅមើល កូណស្រីបណ្តូលចិត្ត របស់តារាស្រីរូបនេះវិញ ពេលនេះមានរូបរាងកាន់ធំប្លែកច្រើនណាស់ លើសពីនេះ គឺមានមុខមាតគួរឲ្យស្រលាញ់ដល់ហើយ សូម្បីតែហ្វេនៗក៏លាន់មាត់សរសើរជាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ តារាស្រីខាងលើនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជួបជុំគ្រួសារក្នុងថ្ងៃខួបកំណើតកូនស្រីរបស់ខ្លួន អាយុ ៥ ឆ្នាំ មើលទៅម្នាក់ៗពោរពេញដោយក្តីសប្បាយរីករាយ មានភាពស្និតស្នាល និងកក់ក្តៅខ្លាំងណាស់ ជាពិសេសនោះ ម្ចាស់ខួប ធ្វើមុខឡើង Cute ហ្ម៎ង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ដាលីស ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “Last night party is a blast អរគុណអ្នកទាំងអស់គ្នាដែលបានមកខួបកំណើតកូនស្រីខ្ញុំ. វត្តមានរបស់អ្នកបានធ្វើឱ្យថ្ងៃកំណើតរបស់យើងមិនអាចបំភ្លេចបាន ។ ខ្ញុំសង្ឃឹមថាអ្នកមានពេលវេលាល្អ ។ នាងស្រឡាញ់កាដូរបស់អ្នកខ្លាំងណាស់ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពទាំងនេះភ្លាម អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗ បាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ជូនពរចៅមានសុខភាពល្អ ប្រាជ្ញាឈ្លាតវៃ សម្រស់កាន់តែស្អាត នឹងជួបតែសំណាងល្អរៀងរហូត, ស្រឡាញ់អូនណាស់ដាលីស, កូនស្រីស្អាតណាស់, កូនមាសកូនពេជ្រគួរឲស្រលាញ់, ស្អាតទាំងមា្ដយនឹងកូនសែនស្រលាញ់ពេញបេះដូង”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment