អុញនោះ! ផ្ទុះរឿងជំពាក់លុយផ្អើលសិល្បៈ អត់ទុកយូរឡើយ ខ្ញុង វ៉ៃបកទៅវិញ ដាក់ពាក្យបណ្តឹង ហើយផ្តាំទៅបែបនេះ…

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកដែលនិយមតាមដានវិស័យសិល្បៈ មានការភ្ញាក់ផ្អើលយយ៉ាងខ្លាំង ក្រោយពីតារាជើងចាស់ម្នាក់បានបង្ហោះសារក្តែងៗនៅលើហ្វេសប៊ុកថា តារាកំប្លែង នាងខ្ញុង បានជំពាក់លុយរបស់ខ្លួនខ្ទង់រាប់ពាន់ដុល្លារមិនសង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រឿងរ៉ាវអាស្រូវលុយកាក់នេះ បានផ្ទុះសាយភាពពេញចង្កោមអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើននាំគ្នាមានការងឿងឆ្ងល់ថា រឿងរ៉ានោះជាការពិត ឬយ៉ាងណា ស្រាប់តែកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង នាងខ្ញុង បានចេញមុខប្រកាសនៅលើគេហទំព័រហ្វេសប៊ុកខ្លួនមិនឲ្យអ្នកគាំទ្រខកបំណង ហើយនាងថែមទាំងបានបញ្ជាក់ទៀតទុកឲ្យផ្លូវច្បាប់ជាអ្នកធ្វើការថា៖ “ញុំមិនឲ្យអ្នកគាំទ្រខ្ញុំខកចិត្តទេចាំច្បាប់ធ្វើការរួចរាល់អស់ចាំខ្ញុំឡាយព័ត៌មានលម្អិតប្រាប់បងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈរឿងរ៉ាវខាលើនេះកំពុងតែក្តៅគគុក មានមហាជនបន្តចង់ដឹងកាន់តែខ្លាំង ហើយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀតក៏បាននាំគ្នាបញ្ចេញមតិយោបល់រិះគន់កាន់តែច្រើន ស្រាប់តែតារាកំប្លែងនាង ខ្ញុង បានចេញសារថ្មីមួយទៀត ក្នុងអត្ថន័យកុំឲ្យអ្នកគាំទ្រខ្លយនប្រញាប់វិនិច្ឆ័យដោយគ្រាន់តែឮពាក្យតែម្ខាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងខ្ញុង បានបង្ហោះសារបន្តទៀតថា៖ “មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំអោយអ្នកមានវិបដិសេរី នៅថ្ងៃក្រោយដោយសារតែការគិតអគតិដោយសារតែអណ្ដាតអត់ឆ្អឹងនិងមាត់អត់គំរបរបស់អ្នក”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment