សុន ស្រីពេជ្រ ចាយជីវិតនៅឯជនបទយ៉ាងសាមញ្ញ ក្រោយជួបស្នេហ៍ខកចិត្តពីរដង

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រី សុន ស្រីពេជ្រ ដែលត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនោះឡើយ ដោយកន្លងមកនាងធ្លាប់ភ្ជាប់ពាក្យជាមួយមន្រ្តីរាជការមួយរូបមិនទាន់ទាំងបានចូលរោងការផងក៏ត្រូវបានបែ-ក-បា-ក់-គ្នាទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមករូបនាងក៏បានភ្ចាប់ស្នេហ៍ជាមួយដៃគូថ្មី រហូតបានរៀបការទៅតាមប្រពៃណីខ្មែរកាលពីចុងឆ្នាំ ២០១៩ ក្រោយពីមានកូនស្រីមួយជាចំណងដៃដែលមានវ័យប្រមាណមួយខួប ប៉ុន្តែគួរឲ្យស្តាយជីវិតប្តីប្រពន្ធរបស់តារាចម្រៀងធ្មេញច្រពើសរូបនេះ ក៏បានចែកផ្លូវគ្នាម្តងទៀត ក្រោយពេលនាងសម្រាលកូនប្រុសទីពីរ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២០ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជានាងកំពុងស្ពាយឈ្មោះ ជាអ្នកមេម៉ាយកូនពីរក្នុងបន្ទុប បន្ទាប់ពីបែកបាក់ស្វាមីពិតមែនប៉ុន្តែនាងមិនដែលបោះបង់ចុះចាញ់នឹងព្រេងវាសនា ឬ ព្រហ្មលិខិតឡើយ ដោយនាងនៅតែអាចងើបឈរយ៉ាងរឹងមាំ ហើយបានតស៊ូជម្នះក្នុងដំណើរជីវិតដ៏លំបាកនេះ ព្រោះនាងមានកូនៗជាកម្លាំងចិត្ត និង ជាខ្នងបង្អែង ធ្វើឲ្យនាងមិនដែលរួញរាចិត្តនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រោយពីបែកបាក់ស្វាមី និង ជាប់ឈ្មោះអ្នកមេម៉ាយកូន ២ ដែលត្រូវមានបន្ទុកចិញ្ចឹមកូនៗតែម្នាក់ឯងបែបនេះ តែគេសង្គេតឃើញថា ចាប់តាំងពីដើមឆ្នាំ ២០២១ មក តារាចម្រៀងស្រីរូបនេះ បាននាំកូនៗទៅសាងជីវិតយ៉ាងសាមញ្ញនៅឯស្រុកកំណើតជាមួយនឹងក្រុមគ្រួសារឪពុកម្តាយរបស់អ្នកនាងគឺនៅខេត្តបាត់ដំបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត គេបានឃើញថា ទោះបីជាប្រើពេលវេលារស់នៅស្រុកកំណើត ប៉ុន្តែមើលទៅតារាចម្រៀងស្រីរូបនេះ ហាក់កំពុងមានសេចក្តីសុខយ៉ាងខ្លាមង ជាមួយនឹងកូនប្រុសកូនស្រី រួមទាំងគ្រួសារធំរបស់នាង ដោយជារឿយៗគេកត់សម្គាល់ឃើញតារាចម្រៀងពហុជំនាញរូបនេះ បានបង្ហោះរូបភាពជួបជុំគ្រួសារ និង លេងជាមួយកូនៗរបស់នាងនោះ។

រហូតមកទល់នឹងពេលនេះ តារាចម្រៀងស្រីខាងលើនេះ នៅមិនទាន់វិលត្រឡប់ពីស្រុកកំណើតឯខេត្តបាត់ដំបងវិញនៅឡើយទេ ដោយនៅទីនោះ អ្នកនាងបានឆ្លៀតបង្កើតមុខរបរបន្ទាប់បន្សំដើម្បីរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារតូចរបស់នាងផដែរ៕

Related posts

Leave a Comment