ទាំងស្អាតទាំងពូកែគ្រប់សព្វ តែ ហ៊ិន ចាន់នីរ័ត្ន នៅពោលស្អប់ខ្លួនឯង ខ្លាំងត្រង់ចំណុចនេះ….(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ហ៊ុន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រី និង ជាពិធីការិនីម្នាក់ដ៏លេចធ្លោយ៉ាងខ្លាំងមួយរូប នៅក្នុងវិថីសិល្បៈដែលពោពេញទៅដោយទេពកោសល្យ សមត្ថភាព ព្រមទាំងមានរូបសម្រស់ផូរផង់ ស្នាមញញឹមស្រស់ស្អាតទាក់ទាញ មានចរិកឫកពាទន់ភ្លន់គួរឲ្យស្រលាញ់ ដែលតែងទទួលបានការចាប់អារម្មណ៍ស្រលាញ់ពេញចិត្តពីមហាជនគ្រប់ស្រទាប់យុវវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជាមួយនឹងភាពពូកែពោរពេញដោយសមត្ថភាពនិងទេពកោសល្យពេញខ្លួនលើវិថីសិល្បៈ ទាំងការងាររកស៊ីផ្សេងៗ ថែមទាំងជានារីស្រស់ស្អាតទាក់ទាញម្នាក់ក្នុងសង្គមនេះ ប៉ុន្តែតារាសម្តែងស្រីរូបនេះ នៅតែមានចំណុចមួយក្នុងខ្លួនរបស់នាង ដែលនាងស្អប់ខ្លាំង និង ពិបាកកែប្រែបាន ដែលនាងបាធ្វើការទម្លាយនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី «ចឹងហ្អ៎» កាលពីពេលថ្មីៗកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសន៍នោះ តារាស្រីរូបនេះ បានឆ្លើយតបនឹងសំណួររបស់ពិធីករ-ពិធីការិនីក្នុងកម្មវិធីនេះ ដែលបានសួរទៅកាន់ តារាស្រីរូបនេះ ពីចំណុចដែលស្រលាញ់ខ្លួនឯងខ្លាំង និង ចំណុចដែលស្អប់ខ្លួនឯងខ្លាំង ដោយពេលនោះ កញ្ញា ក៏បានឆ្លើយពីចំណុចដែឡស្អប់ខ្លួនឯខ្លាំងបំផុតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ស្អប់ខ្លួនឯងបំផុត ខ្ញុំឆាប់ខឹង ខ្ញុំជាមនុស្សដែលឆាប់ខឹងបំផុត ហើយពេលដែលខ្ញុំខឹង ខឹងម្ដងៗ មិនថាអ្នកជុំវិញ ឬ នរណា ខ្ញុំខឹងម្ដងៗខ្ញុំទ្រាំ ហើយបើទ្រាំអត់បានខ្ញុំយំហើយ ចង់និយាយថា ខ្ញុំយំក៏អត់ឱ្យគេដឹងដែរ ខ្ញុំគ្រាន់តែខឹងហើយញ័រសាច់តែម្ដង ហើយគ្រាន់តែថាខ្ញុំខឹង ខ្ញុំឆាប់បាត់ទៅវិញ ប៉ុន្តែខ្ញុំស្អប់ចរិតខ្ញុំ ពេលគេធ្វើអ្វីខុសតែបន្ដិច គឺខ្ញុំខឹង ខ្ញុំខឹងឆាវតែម្តង ចំណុចហ្នឹងខ្ញុំមិនដឹងថាកែរបៀបម៉េច ប៉ុន្តែក៏អាចកែបានដែរ គ្រាន់តែថាមនុស្សខ្ញុំឆាប់ខឹង ខ្ញុំស្អប់ចំណុចហ្នឹងជាងគេ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment